ជាតិ
ភ្ជុំបិណ្ឌ៖ជនជាតិអាមេរិក លោក Trent Walker ស្មូតទំនួញប្រេត
×
ភ្នំពេញ៖ លោក Trent Walker សិក្សាធម៌ស្មូត និងធម៌បទ នៅកម្ពុជា តាំងពីឆ្នាំ ២០០៥។ ជនជាតិអាមេរិក វ័យ៣០ឆ្នាំរូបនេះ អាចស្មូតជាភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងល្អ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗលោក Walker បានស្មូតទំនួញប្រេត ជាភាសាខ្មែរ។ សូមទស្សនាវីដេអូខាងក្រោម៖
បច្ចុប្បន្នលោក Trent Walker កំពុងសិក្សាស្រាវជ្រាវ អភិរក្ស សាស្ត្រាស្លឹករឹត និងក្រាំងខ្មែរ នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើនិក្ខេបបទ ការពារថ្នាក់បណ្ឌិតរបស់លោក នៅសាកលវិទ្យាល័យ California Berkeley។ សារព័ត៌មានថ្មីៗ នឹងរាយការណ៍ពិស្ដារពីខ្សែជីវិត និងមូលហេតុដែលលោក Trent Walker ចូលចិត្តសិក្សាធម៌ស្មូត និងធម៌បទ ក្នុងព្រះពុទ្ធសាសនា នៅពេលក្រោយទៀត៕
Tag:
ស្មូត
ទំនួញប្រេត
ជនជាតិអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com