ជាតិ
ចេតិយ​លោកតា វណ្ណ ម៉ូលី​វណ្ណ យក​លំនាំ​តាម​រចនាបថ​ប្រាសាទបាគង​
28, Sep 2017 , 12:07 pm        
រូបភាព
​សៀមរាប​៖ ចេតិយ​របស់​លោកតា វណ្ណ ម៉ូលី​វណ្ណ បិតា​ស្ថាបត្យកម្ម​ខ្មែរ ត្រូវបាន​សាងសង់​រួចរាល់​នៅ​ចុងខែ កក្កដា ឆ្នាំ​២០១៦​។ ចេតិយ​នេះ​ត្រូវបានស្ថាបត្យករ​ ​គូស​ប្លង់​យ៉ាង​ផ្ចិតផ្ចង់ ដោយ​យក​លំនាំ​តាម​រចនាបថ​ប្រាសាទបាគង​។ លោក​ព្រឹទ្ធាចារ្យ បានទទួល​មរណភាព នៅ​ព្រឹក​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧។



​ចេតិយ​លោក វណ្ណ ម៉ូលី​វណ្ណ មាន​ទីតាំង​ស្ថិតនៅ​ខ្លោងទ្វារ​ចូល​ផ្នែក​ខាងកើត នៃ​វត្ត​ព្រះឥន្ទ្រ​កោ​សី ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ ចេតិយ​នេះ ​ផ្តើមធ្វើ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០១៦ និង​រួចរាល់​នៅ​ចុងខែ កក្កដា​ឆ្នាំ​ដដែល​។



​តាម​ការបញ្ជាក់​របស់​លោក ជិន ឈឿន អ្នក​សិ្ន​ទ្ធ​ស្នាល​នឹង​លោកតា វណ្ណ ម៉ូលី​វណ្ណ ចេតិយ​នេះ​ចំណាយ​ថវិកា​អស់​ប្រមាណ ២​ម៉ឺន​ដុល្លារ​។ លោក ឈឿន បញ្ជាក់ថា ថវិកា​ទាំងនោះ​គឺ​បាន​ពី​ការ​រៃអង្គាស​គ្នា ពី​អ្នក​ដែល​ស្រឡាញ់ និង​គោរព​លោកតា វណ្ណ ម៉ូលីវណ្ណ​។​



លោកព្រឹទ្ធា​ចារ្យ​​ បានទទួល​មរណ​ភាព​ក្នុងជន្មា​យុ​ ៩១ ឆ្នាំ នៅម៉ោង​ ៩ និង​ ៤៥ ​នាទី​ នៅព្រឹក​ថ្ងៃ​ទី ២៨ ​ខែ​កញ្ញា ​នេះ។ ពិធី​បុណ្យ​សពរបស់​ស្ថាបត្យករ​ខ្មែរដ៏​ល្បី​ល្បាញ​រូប​នេះ ធ្វើឡើង​នៅក្នុង​គេហ​ដ្ឋាន​របស់​លោកព្រឹទ្ធា​ចារ្យ ស្ថិត​ក្នុង​ភូមិ មណ្ឌល ៣ សង្កាត់​ស្លក្រាម  ​ក្រុង​សៀម​រាប​ ខេត្តសៀមរាប៕








Tag:
 វណ្ណ ម៉ូលីវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com