ពីនេះ ពីនោះ
អ្វី​ទៅជា ប្រមោយ​ទឹក​?
05, Oct 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅលើ​ផ្ទៃសមុទ្រ លើ​ផ្ទៃ​បឹង ខ្យល់កួច​ត​ណាត​ក្លាយជា​«​ប្រមោយ​ទឹក​» ពុំ​សូវ​ខ្លាំង​ដូច​នៅលើ​គោក​ទេ ពីព្រោះ​គម្លាត​សីតុណ្ហភាព​ដែល​បង្កើន​ខ្យល់កួច​បិសាច​លើ​ផ្ទៃ​ទឹក មាន​កម្រិត​តូច​ជាង​។ ក្នុងពេលដែល​ខ្យល់កួច​ត​ណាត​អាចមាន​ល្បឿន​ដល់ ឬក៏​លើស​៥០០​គម​/​ម៉ នោះ​ល្បឿន​ប្រមោយ​ទឹក​មិនដែល​លើសពី​៨០​គម​/​ម៉​ឡើយ និង​ឆាប់​រលាយ​ទៅវិញ​ទៀតផង​។ គេ​កម្រ​ឃើញ​ប្រមោយ​ទឹក​អាចមាន​ជីវិត​លើសពី​១​នាទី​ណាស់​។​



(​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន​សិទ្ធិ​ដកស្រង់ និង​ផ្សព្វផ្សាយ​បន្ត​ពី​អង្គការ​ស៊ី​ប៉ា​។
​អត្ថ​ប​បទ​ខាងលើ​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ​ដែលមាន​ចំណងជើង​ថា​៖ គ្រោះមហន្តរាយធម្មជាតិ​។​
​សូម​ចូលរួម​ជួយ​ជាវ​សៀវភៅ​ដែល​បោះពុម្ព​ដោយ​អង្គការ​ស៊ី​ប៉ា​។​អង្គការ​ស៊ី​ប៉ា គឺជា​អង្គ​ការជួយ​ជំរុញ​ការអាន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា​)​។




© រក្សាសិទ្ធិដោយ thmeythmey.com