កីឡាជាតិ
ជាតិ
ជើងឯក​សិស្ស​មធ្យមសិក្សា​៖ រាជធានី​ភ្នំពេញ​ឈ្នះ​មេដាយ​ច្រើនជាងគេ​
06, Oct 2017 , 8:19 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​សិស្ស​មធ្យមសិក្សា​ទូទាំងប្រទេស​ប្រចាំឆ្នាំ​២០១៧ ក្រោយ​ដណ្តើមបាន​មេដាយ​ច្រើនជាងគេ​ក្នុងចំណោម​រាជធានី​-​ខេត្ត​ទាំង​២៥​។ ហើយ​ក្នុងចំណោម​រាជធានី​-​ខេត្ត​ទាំង​២៥ គឺមាន​ខេត្ត​ចំនួន​៥​ដែល​មិន​ទទួលបាន​មេដាយ​ពី​ការប្រកួត​នេះ​ផងដែរ​។ ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​រៀបចំ​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដែល​ធ្វើឡើង​នៅ​ទី​រួម​ខេត្តកំពង់ចាម​បានបញ្ចប់​យ៉ាង​ជោគជ័យ​កាលពី​ថ្ងៃទី​៤ តុលា ឆ្នាំ​២០១៧​។​



​ក្រោយ​ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​២៤ កញ្ញា ដល់​ថ្ងៃទី​៤ ខែតុលា តាម​ប្រភេទ​កីឡា​នីមួយៗ​លើ​ទីលាន​ផ្សេងៗ​គ្នា​ក្នុង​ទី​រួម​ខេត្តកំពង់ចាម​ក្រុម​អត្ត​ព​លិ​ក​ជា​សិស្ស​មកពី​រាជធានី​ភ្នំពេញ​បានឈ្នះ​មេដាយមាស​១០ ប្រាក់​៣ និង​សំរឹទ្ធ​២​។ ជ័យជម្នះ​ដ៏​ធំធេង​នេះ បាន​ជួយ​ឲ្យ​ក្រុម​អត្ត​ព​លិ​ក​រាជធានី​ភ្នំពេញ​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុងចំណោម​រាជធានី​-​ខេត្ត​ទាំង​២៥ ដែល​តាម​ពីក្រោយ​ជា​បន្តបន្ទាប់​ដោយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បន្ទាប់ពី​ដណ្តើម​ម​បាន​មេដាយមាស​៣ ប្រាក់​៣ និង​សៀមរាប​ក្រោយ​ឈ្នះ​មាស​៣ ប្រាក់​២ និង​សំរឹទ្ធ​៤​។





​ជាមួយគ្នានេះ​ខេត្តកណ្តាល​ដណ្តើមបាន​មេដាយមាស​២ ប្រាក់​៣ និង​សំរឹទ្ធ​, កំពត​មាស​២ ប្រាក់​២ សំរឹទ្ធ​៤, ពោធិ៍សាត់​មាស​២ ប្រាក់​១, ត្បូង​ឃ្មុំ្ម​មាស​២ សំរឹទ្ធ​៤, តាកែវ​មាស​១ ប្រាក់​៤ សំរឹទ្ធ​១, បាត់ដំបង​មាស​១ ប្រាក់​២ សំរឹទ្ធ​២, ស្វាយរៀង​មាស​១ ប្រាក់​២ សំរឹទ្ធ​១, ស្ទឹងត្រែង​មាស​១ ប្រាក់​១, កែប​មាស​១ សំរឹទ្ធ​២, កំពង់ធំ​ប្រាក់​៤ សំរឹទ្ធ​១, កំពង់ឆ្នាំង​ប្រាក់​១ សំរឹទ្ធ​២ និង​បន្ទាយមានជ័យ​បាន​ប្រាក់​១​។ ចំណែក​ខេត្ត​រតនៈគីរី ម្ចាស់ផ្ទះ​កំពង់ចាម មណ្ឌល​គី​រី ព្រៃវែង និង​ខេត្តកំពង់ស្ពឺ​បាន​មេដាយ​សំរឹទ្ធ​ម្នាក់​១ ខណៈ​ព្រះវិហារ ព្រះសីហនុ ក្រចេះ កោះកុង និង​ខេត្ត​ប៉ៃលិន​មិន​ទទួលបាន​មេដាយ​នោះទេ​។


                        រូបភាពទាំងអស់ពីហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​សិស្ស​មធ្យមសិក្សា​ទូទាំងប្រទេស​ឆ្នាំនេះ មាន​អត្ត​ព​លិ​ក​ចំនួន​២,៥៦៥​នាក់​(​ស្រី​១,០៦០​នាក់​)​មកពី​សាលា​ទូទាំង​២៥​រាជធានី​-​ខេត្ត​ចូលរួម​។ អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួតប្រជែង​លើ​៦​ប្រភេទ​កីឡា​រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ អត្តពលកម្ម និង​វាយ​កូនឃ្លី​លើ​តុ​៕  

Tag:
 ជើងឯក​សិស្ស​មធ្យមសិក្សា​ទូទាំងប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com