ពីនេះ ពីនោះ
បឹង​ទន្លេសាប​ក្នុងប្រទេស​កម្ពុជា គឺជា​បឹង​ទឹកសាប​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​
07, Oct 2017 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ធំជាងគេ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ នៅ​រដូវប្រាំង បឹង​ទន្លេសាប​មាន​វិសាលភាព​ជាង ២,៥០០ គីឡូម៉ែត្រ​ការ៉េ​។ នា​រដូវវស្សា​ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ផ្ទៃ​បឹង​ទន្លេសាប​បាន​ពង្រីក​វិសាលភាព​របស់​វា​ចំនួន​បួន​ដង និង​មាន​ជម្រៅ​អតិបរមា​ចាប់ពី ៤ ម៉ែត្រ​ទៅ ១០ ម៉ែត្រ​។ ជីវិត​ទាំង​សត្វ ទាំង​រុក្ខជាតិ និង​មនុស្ស​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប គឺ​ប្រែប្រួល​ទៅតាម​វដ្ត​នៃ​រដូវ​កាល​នេះ​។



ក្នុង​រដូវប្រាំង ចំនួន​ត្រី​ដ៏​ច្រើន​លើសលប់ បានធ្វើ​ចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប​ចូលទៅក្នុង​ទន្លេមេគង្គ​។ ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​បណ្តែត​ទឹក ដូច​បានបង្ហាញ​ក្នុង​រូបភាព​នេះ​ស្រាប់ ពួកគេ​ទទួលបាន​ផលប្រយោជន៍​ពី​ចលនា​នៃ​ការធ្វើ​ចរាចរ​ផ្លាស់​ទី​ជាប្រចាំ​ឆ្នាំ​របស់​ត្រី​នេះ​។ លើសពីនេះ ពួកគាត់​ក៏​នាំគ្នា​រៀបចំ​ដាក់​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ​ដូចជា​លប សំណាញ់ ដើម្បី​ចាប់​ត្រី​ដែល​ធ្វើការ​បំលាស់​ទី តួយ៉ាង​ដូចជា​ណ​រ៉ាវ ដែល​មើលទៅ​ហាក់ដូចជា​ព្រួញ​ដ៏​ធំ​មួយ​ដូច​ក្នុង​រូបភាព​ខាងលើនេះ ដែលមាន​ប្រវែង​ប្រមាណ​១,៦​គីឡូម៉ែត្រ​។ (​អត្ថបទ និង​រូបភាព​ដោយ Zeb Hogan / USAID Wonders of the Mekong).

The Tonle Sap Lake, is the largest inland lake in Southeast Asia. In the dry season, the shallow lake spreads over 2,500 square kilometers; at the height of the rainy season its surface area expands fourfold and the maximum depth increases from 4 meters to 10 meters. Life around the lake, including local people, is uniquely adapted to the seasonal cycles. During the dry season, huge numbers of fish migrate out of the Tonle Sap Lake to the Mekong River. Local people take advantage this annual movement by living in floating villages, as seen in the photo, and fixing all manner of traps and nets to snare the migrating fish – such as these huge “arrow” traps, which can be over a mile long. (Courtesy of Zeb Hogan / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com