អន្តរជាតិ
ប្រទេស​អាស៊ាន​ណា​ដែល​ប្រជាជន​អាចមាន​អាយុ​រស់នៅ​វែង​ជាងគេ​?
07, Oct 2017 , 9:39 pm        
រូបភាព
ដោយ:
​ជាការ​ពិតណាស់ កត្តា​អាយុ​រំពឹង​រស់​របស់​ប្រជាជន​វែង​ឬ​ខ្លី អាស្រ័យ​លើ​កត្តា​រួមផ្សំ​ជាច្រើន​ដូចជា មជ្ឈដ្ឋាន​ជុំវិញ កត្តា​ចំណីអាហារ កត្តា​បំពុល សេវា​ថែទាំ និង​ជាពិសេស​នោះ​គឺ​ស្តង់ដារ​រស់នៅ​របស់​ប្រជាជន​នៅក្នុង​ប្រទេស​នីមួយៗ​តែម្តង​។



​បើ​យោងតាម​ទិន្នន័យ​របស់​ធនាគារពិភពលោក​ឆ្នាំ​២០១៥ ប្រជាជន​សិង្ហ​បុរី អាច​រស់​នៅបាន​អាយុ​វែង​ជាងគេ ខណៈ​ឡាវ ស្ថិតនៅ​បាត​តារាង​ក្នុងចំណោម​ប្រទេស​អាស៊ាន ។

ខាងក្រោម​នេះ គឺជា​តួលេខ​នៃ​អាយុ​មធ្យម​រំពឹងទុក​ដែល​អាច​រស់នៅ​បាន​រប​ស់​ប្រជាជន​នៅ​ប្រទេស​អាស៊ាន​ដោយ​យោងតាម​របាយការណ៍​ធនាគារពិភពលោក ៖

១. ប្រជាជន សិង្ហ​បុរី អាច​រស់នៅ​បានជា​មធ្យ​ម ៨២,៩៩៥ ឆ្នាំ​
២. ប្រជាជន ព្រុយ​ណេ អាច​រស់នៅ​បានជា​មធ្យ​ម អាយុ ៧៧,០៦៧ ឆ្នាំ​
៣. ប្រជាជន វៀតណាម អាច​រស់នៅ​បានជា​មធ្យ​ម  ៧៥,៨៩១ ឆ្នាំ​
៤. ប្រជាជន ម៉ាឡេស៊ី អាច​រស់នៅ​បានជា​មធ្យ​ម ៧៥,២២ ឆ្នាំ​
៥. ប្រជាជន ថៃ អាច​រស់នៅ​បានជា​មធ្យ​ម ៧៥,០៦៨ ឆ្នាំ​
៦. ប្រជាជន ឥណ្ឌូណេស៊ី អាច​រស់នៅ​បានជា​មធ្យ​ម ៦៩,០៣៩ ឆ្នាំ​
៧. ប្រជាជន ហ្វីលីពីន អាច​រស់នៅ​បានជា​មធ្យ​ម ៦៩,០១ ឆ្នាំ​
៨.  ប្រជាជន កម្ពុជា អាច​រស់នៅ​បានជា​មធ្យ​ម ៦៨,៤៧២ ឆ្នាំ​
៩. ប្រជាជន មី​យ៉ាន់​ម៉ា អាច​រស់នៅ​បានជា​មធ្យ​ម ៦៦,៣៨៤ ឆ្នាំ​
១០. ប្រជាជន ឡាវ អាច​រស់នៅ​បានជា​មធ្យ​ម ៦៦,២៨៤ ឆ្នាំ​៕


Tag:
 អាយុ​រំពឹង​រស់​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com