អត្ថបទពាណិជ្ជកម្ម
ពិសារ​ផ្លែឈើ​ទាំង​៧​ប្រភេទ​នេះ ដើម្បី​ឲ្យ​រាង​ស្អាត និង​មាន​សម្រស់​ក្មេង​ជាង​វ័យ​
11, Oct 2017 , 10:17 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ផ្លែឈើ​ទាំង​៧​ប្រភេទ​នេះ​គឺជា​ផ្លែឈើ ដែល​ជួយ​ធ្វើ​ឲ្យ​រាង​របស់​អ្នក​ស្វែ​ល​ស្អាត​។ ផ្លែឈើ​ទាំងនេះ មានគុណ​ប្រយោជន៍​ចំពោះ​ស្ត្រី និង​បុរស​ដូចគ្នា ចង់ដឹងថា​ផ្លែ​អ្វីខ្លះ ហើយ​មួយថ្ងៃ​ត្រូវ​បរិភោគ​ប៉ុន្មាន ដើម្បី​ទទួលបាន​រូបរាង​ដ៏​គួរ​ឲ្យ​ទាក់ទាញ សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​៖

១. ផ្លែ​ប័​រ​


 
​នៅក្នុង​ផ្លែឈើ​នេះ មាន​ជាតិ​អាស៊ីត Oleic អ្នកខ្លះ​បរិភោគ​ផ្លែ​ប័​រ ជំនួស​បាយ​។ ការពិត ផ្លែឈើ​មិនអាច​ជួយ​ឲ្យ​ឆ្អែត​ដូចជា​បាយ​ទេ តែ​ផ្លែ​ប័​រ​នេះ​ជួយ​ទប់ទល់​ការស្រេកឃ្លាន​របស់​អ្នក​។ វា​ជួយ​ទប់​លំនឹង​ពោះ ទោះបី​អ្នក​ឃ្លាន តែ​ដូចជា​មិនសូវ​ឃ្លាន​។​បើ​អ្នក​បរិភោគ​ផ្លែ​ប័​រ ចំនួន​មួយ​ភាគ​បួន​នៃ​ផ្លែ ឬមួយ​ចំហៀង នោះ​អ្នកនឹង​ឃើញ​ក្បាលពោះ ដ៏​ធំ​គ្រលុក​របស់​អ្នក​ស្រក​ម្តង​បន្តិចៗ រហូតដល់​បាត់អស់​។ ផ្លែ​ប័​រ​មាន​ជាតិ​ម្សៅ ដែលជា​បណ្តុំ​សារជាតិ​សរសៃ និង​ប្រូតេអ៊ីន​ផងដែរ​។​
២. ផ្លែ​ប្ល៊ូ​បឺ​រី​


 
​ផ្លែឈើ​ដ៏​តូច​នេះ ល្បីល្បាញ​ក្នុងការ​ធ្វើ​ឲ្យ​ក្មេង​ជាង​វ័យ​។ ក្រៅពីនេះ វា​នៅ​អាចជួយ​ឲ្យ​រាង​របស់​អ្នក​ស្វែ​ល​ស្អាត ដោយ​បរិភោគ​ក្នុង​មួយថ្ងៃ​មួយ​ពែង​។ ប្ល៊ូ​បឺ​រី​មួយ​ពែង​ផ្តល់​កាឡូរី ៨០ និង​ជាតិ​សរសៃ ៤​ក្រាម​ដល់​អ្នក​។​
៣. សារី​ក្រអូប​


 
​ការស្រាវជ្រាវ​មួយ​បាន​រកឃើញថា នារី​ដែល​បរិភោគ​ផ្លែ​សារី ក្នុង​មួយថ្ងៃ​អស់ ៣​ផ្លែ ទទួលបាន​កាឡូរី​តិច និង​ស្រក​ទម្ងន់​យ៉ាងច្រើន ច្រើនជាង​នារី ដែល​មិនបាន​បរិភោគ​ផ្លែ​សារី​សោះ​។ បើ​អ្នក​ចង់បាន​រាង​ស្អាត អ្នក​ត្រូវ​បរិភោគ​ផ្លែ​សារី ហើយ​គួរ​បរិភោគ​ទាំង​សំបក ព្រោះ​ទីនោះ​មាន​លាក់​ជាតិ សរសៃ​ច្រើន​បំផុត​។​
៤. ចេក


 
​ផ្លែ​ចេក គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​។ ចេក​ខ្ចី​តែមួយ​មានគុណ​ប្រយោជន៍​ច្រើន​ក្រៃ ហើយ​ចេកទុំ​មួយ​ផ្លែ ក៏មាន​គុណសម្បត្តិ​ខ្ពស់​ដែរ​។ ដូច្នេះ បើ​អ្នក​ចង់​សម្រក​រាង ចេក​គឺជា​ជម្រើស​ចម្បង​។​
៥. ចេក Plantain


 
​ចេក​នេះ​ស្រដៀង​នឹង​ចេកស្នាប់មុខ​។ ក្នុង​មួយថ្ងៃ អ្នក​ត្រូវ​ចម្អិន​ចេក​នេះ ហើយ​បរិភោគ​កន្លះ​ពែង វា​នឹង​ដុតបំផ្លាញ​ជាតិ​ធាត់ ក្នុង​ខ្លួន​អ្នក​បាន​យ៉ាងច្រើន​។​
៦. ក្រូច​


 
​ផ្លែក្រូច​មិន​ថា​ក្រូច​លឿង ឬ​បៃតង (​ដូច​ក្រូចពោធិ៍សាត់​) សុទ្ធ​តែមាន​ផល​ល្អ សម្រាប់​ការថែរក្សា​រាង​។ បើ​អ្នក​បរិភោគ​ផ្លែក្រូច អ្នក​នឹងមាន​អារម្មណ៍​ឆ្អែត ហើយ​នេះ​នាំ​ឲ្យ​អ្នក​មិនសូវ​ឃ្លាន មិនសូវ​បរិភោគ​ច្រើន​។ បើ​អ្នក​មិន​បរិភោគ​ច្រើន នោះ​រាង​របស់​អ្នក​ក៏​មិន​រីក​ដែរ​។​
៧. ក្រូចថ្លុង​


 
​ក្នុង​មួយថ្ងៃ មុន​អាហារ​ទាំងបី​ពេល អ្នក​គួរ​បរិភោគ​ផ្លែ​ក្រូចថ្លុង ឲ្យ​អស់​កន្លះ​ផ្លែ​។ បរិភោគ​ផ្លែឈើ​នេះ នឹង​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ (​ប្រហែល​) កន្លះ​គីឡូក្រាម ក្នុង​មួយ​សប្តាហ៍​៕
Superior Fat Burner គឺជា​ផលិតផល​សម្រក​ទម្ងន់​ពី​ផ្លែ​ក្រូចថ្លុង​
​បើ​អ្នក​ចង់​ឆាប់​បានទទួល​លទ្ធផល​ល្អ​អ្នក​អាច​សាក​ទទួលទាន​ផលិតផល អាហារ​បំប៉នSuperior Fat Burner ព្រោះ ផលិតផល​នេះ​ចម្រាញ់​ចេញពី​ផ្លែ​ក្រូចថ្លុង គឺជា​ប្រភេទ​ផ្លែឈើ​ដែល “​អស្ចារ្យ​បំផុត​” ក្នុងការ​សម្រក​ទម្ងន់ និង​ថែ​សម្រស់​។
​បរិភោគ ឬ ផឹកទឹក​ក្រូចថ្លុង​តែងតែ​ជួយ​អ្នក​ដែលមាន​រាង ធាត់​ធំ​សម្រក​ទម្ងន់​បាន​យ៉ាង​រហ័ស​។ អ្នកជំនាញ​វិទ្យាសាស្ត្រ​នៅ​មន្ទីរពេទ្យ Sripps (​សហរដ្ឋអាមេរិក​) បោះ​ពុ​ម្ភ​ផ្សាយ​លើ​ទំព័រ BBC Health ។​


 
+ ក្រុម​បរិភោគ​ផ្លែ​ក្រូចថ្លុង មុនពេល​ទទួល​អាហារ​សម្រក​ទម្ងន់​យ៉ាង​ល្អ​។​
+ ខណៈនោះ​ក្រុម​ផឹក​១​កែវ​ទឹក​ក្រូចថ្លុង រាល់ពេល​ស្រស់ស្រូប​សម្រក​យ៉ាង​ឆាប់រហ័ស​។​
​ហេតុនេះ​ក្រូចថ្លុង​មានគុណ​ប្រយោជន៍ ជួយ​បន្ថយ​ចំនួន​អាំង​ស៊ុយ​លីន ធ្វើ​ឲ្យ​រាងកាយ​គ្មាន​ចំណង់​អាហារ (​ព្រោះតែ​ចំនួន អាំង​ស៊ុយ​លី ខ្ពស់​នឹង​ជំរុញ​ខួរក្បាល​ធ្វើ​ឲ្យ​ស្រែក​ឃ្លាន​)​។ ក្រៅពីនោះ​ក្រូចថ្លុង​នៅមាន​ច្រើន​គុណប្រយោជន៍​ផ្សេងទៀត មិនមែន​អ្នកណា​ក៏​អាច​ដឹងបាន​។​
​អ្នក​បានដឹង​នូវ​គុណប្រយោជន៍​ដ៏​អស្ចារ្យ នៃ​ផ្លែ​ក្រូចថ្លុង​សម្រាប់​សុខភាព​របស់ខ្លួន​ហើយ​ឬ​នៅ​?

- ក្រូចថ្លុង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
- ក្រូចថ្លុង​បង្ការ​ជម្ងឺ​ក្រួស​ក្នុង​តម្រង​ទឹកនោម​
- ក្រូចថ្លុង​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ធម្មជាតិ​
- ក្រូចថ្លុង​បង្កើន​ការ​បំប្លែង​សារជាតិ​
- ក្រូចថ្លុង​បន្សាប​ជាតិពុល​នៃ​ថ្លើម​
- គាំទ្រ​ការ​ប្រឆាំងនឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​
- បង្ការ​មហារីក​សួត​
- កាត់បន្ថយ​ខ្លាញ់​អាក្រក់​
- បង្ការ​ជម្ងឺ​អញ្ចាញធ្មេញ​




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com