អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ ABC EXTRA STOUT រូបរាង​ថ្មី រសជាតិ​ពិសេស​ដដែល​
11, Oct 2017 , 11:00 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖  អ្នកតំណាង​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន អំពី​វិធី​ឌី​ហ្សា​ញ​រូបរាង​កំប៉ុង​ថ្មី​ពណ៌​ខ្មៅ និង​មាស​នៃ​ស្រា​បៀរ ABC Extra Stout ដែល​បានទទួល​ជោគជ័យ​ដ៏​ធំធេង ដោយសារតែ​រូបរាង​ទាន់សម័យ​បែប​ទំនើប និង​មិនមាន​ការផ្លាស់ប្តូរ​រស​ជាតិ​នៃ​ស្រា​បៀរ ABC ព្រមទាំង​បានឈ្នះ​ពានរង្វាន់​។​
 
​អ្នកតំណាង​ក្រុមហ៊ុន​បាន​ពន្យល់​ឲ្យ​ដឹងថា​៖ «​ស្រា​បៀរ ABC គឺជា​ស្រា​បៀរ​ទឹកខ្មៅ ដែល​ឈានមុខ​គេ​លើ​ទីផ្សារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយសារតែ​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត  និង​រូបមន្ត​ផ្សំ​ពិសេស​ដូច្នេះ​នេះ​គឺជា​អ្វី ដែល​យើង​រក្សាបាន​គុណភាព​ដដែល​។ យើង​សូម​ធានាថា យើង​មិនបាន​ធ្វើការ​ផ្លាស់ប្តូ​រគ្រឿង​ផ្សំ និង​រូបមន្ត​ក្នុងការ​ផលិត​ស្រា​បៀរ​ទឹកខ្មៅ​នេះ​ទេ​។ រសជាតិ​ឆ្ងាញ់​នៅ​ដដែល ប៉ុន្តែ​ឥឡូវនេះ​មានការ​រចនា​រូបរាង​កាន់តែ​ទាន់សម័យ និង​ទំនើប​»​។​
 
​អ្នកតំណាង​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖ «​កាលពី​ឆ្នាំមុន​យើង​បាន​បើក​ពិធី​សម្ពោធន៍​ដាក់លក់​ស្រា​បៀរ ABC Extra Stout ដប​ជាមួយនឹង​ការ​វេច​ខ្ចប់​បែប​ទំនើប ដែល​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ដែល​នាំ​ឲ្យ​យើង​ឈានទៅ​រចនា​ឌី​ហ្សា​ញ​កំប៉ុង​ឲ្យ​ស៊ីគ្នា​នឹង​ការ​រចនា​ដប​នេះ​។ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​នៅតែ​ដដែល​ជាមួយ នឹង​រសជាតិ​ឆ្ងាញ់​នៃ​ស្រា​បៀរ ABC ដែល​អតិថិជន​របស់​យើង​តែងតែ​រីករាយ​ទទួលទាន​»​។​



​អ្នកតំណាង​បាន​បន្ត​បញ្ជាក់ថា ប្រជាប្រិយភាព​នៃ​ស្រា​បៀរ ABC នៅតែ​បន្ត​ការពេញនិយម ដោយសារតែ​តម្រូវការ​កាន់តែ​ច្រើនឡើងៗ របស់​អតិថិជន​សម័យ​ទំនើប និង​ទាន់សម័យ​ដែល​ចូលចិត្ត​តែ​របស់​ប្រណីត​ល្អៗ​ក្នុង​ជីវិត​ប៉ុណ្ណោះ​។​

ABC Extra Stout ដែលជា​ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់ លំដាប់ថ្នាក់​លេខ​មួយ​នៅ​កម្ពុជា បានចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយ​ដែលមាន​ឈ្មោះថា “​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​” ជាមួយនឹង​ការផ្សាយពាណិជ្ជកម្ម​តាម​ទូរទស្សន៍ និង​កាសែត ព្រមទាំង​ការផ្សាយពាណិជ្ជកម្ម​ឌីជីថល​។​

 ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ព័ត៌មាន​នៃ​ស្រា​បៀរ ABC Extra Stout សូម​តាមដាន​៖ www.facebook.com/ABC.ExtraStoutCambodia/

​សូម​រីករាយ​ទទួលទាន​ស្រា​បៀរ ABC Extra Stout ដោយ​ទទួលខុសត្រូវ​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com