អត្ថបទពាណិជ្ជកម្ម
CAM-ASEAN បើក​ថ្នាក់​ភាសា​អង់គ្លេស​សម្រាប់​កុមារ ដោយ​ផ្តោតលើ​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​
26, Oct 2017 , 10:42 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ដើម្បី​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​ក្នុង​តំបន់​អាស៊ាន និង​អន្តរជាតិ ក្រសួង​អប់រំ យុវជន និង​កី​ទ្បា​បាន​ផ្តោត​ការយកចិត្តទុកដាក់​ក្នុង​ការជំរុញ​ការសិក្សា​មុខវិជ្ជា វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា​(Technology) វិស្វកម្ម​(Engineering) និង​គណិតវិទ្យា (Mathematics) ហៅ​កាត់​ជា​ភាសា​អង់គ្លេស STEM Subjects​។
 
CAM-ASEAN បង្កើត​កម្មវិធី​ភាសា​អង់គ្លេស ពិសេស​សម្រាប់​កុមារ​អាយុ​ពី​៦ ដល់​១២​ឆ្នាំ ដោយ​ផ្តោតលើ​ការ​បំប៉ន​លើ​មុខជំនាញ​សិក្សា​សំខាន់​ទាំងអស់នេះ​ជា​ភាសា​អង់គ្លេស​។ លោក Michael Clifford នាយក​ប្រតិបត្តិ​នៃ​កម្មវិធីសិក្សា​នេះ​បាន​បញ្ជាក់ថា កម្មវិធីសិក្សា​នេះ​មាន​លក្ខណៈពិសេស​ដូចជា​៖ បង្រៀន​ដោយ​គ្រួ​ដែលមាន​ភាសា​កំណើត​អង់គ្លេស ដោយ​ប្រើ Interactive Whiteboard ដែល​បញ្ចូល​កម្ម​វី​ធី Software ទំនើបៗ បង្កើត​ទ្បើង​ដោយ​Cambridge University Press ដូចជា Super Mind, Top Math, Top Science និង​កម្មវិធី​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​ជាច្រើន​ទៀត​។



​លោក Clifford បាន​បន្ថែមថា​៖ “​យើង​ដឹង​ច្បាស់​ថា​ភាសា​អង់គ្លេស​ជា​ភាសា​យាន្ត ដ៏​មាន​សារៈសំខាន់​សម្រាប់​ការសិក្សា​លើ​មុខវិជ្ជា​ទាំងអស់នេះ​។ ហេតុ​ដូច្នេះហើយ យើង​បាន​បង្កើត​កម្មវិធីសិក្សា​នេះ​ទ្បើង​ជាពិសេស ដើម្បី​បំពាក់​សមត្ថភាព​ភាសា​អង់គ្លេស​ច្បាស់លាស់​ដល់​កុមារ​កម្ពុជា​។ សៀវភៅ​គោល និង​កម្មវិធីសិក្សា​រប​ស់​យើង​សុទ្ធសឹងតែ​កំពុង​ពេញនិយម នៅតាម​បណ្តា​ប្រទេស​ជឿនលឿន​។ យើង​មានបំណង​ប្រាថ្នា​ចង់​ឲ្យ​កុមារ​កម្ពុជា មាន​មូលដ្ឋាន​ចំណេះដឹង​នេះ​ច្បាស់​តាំងពី​កម្រិត​មូលដ្ឋាន​ទៅ ដើម្បី​ធានាបាន​ថា​ពួកគេ​មាន​មូលដ្ឋាន​ចំណេះដឹង​រឹងមាំ ដែល​អាច​ឲ្យ​ពួគគេ​ប្រកួតប្រជែង​បាន​នៅក្នុង​កម្រិត​អន្តរជាតិ​។​”

CAM-ASEAN ទទួលបាន​ការទុកចិត្ត​ពី​សំណាក់​អាណាព្យាបាល​សិស្ស និង​សិស្ស​-​និស្សិត ដោយសារ​មាន​កម្មវិធីសិក្សា​ច្បាស់លាស់ គណៈ​គ្រប់គ្រង​ជាតិ និង​អន្តរជាតិ​ដែលមាន​សមត្ថភាព​ខ្ពស់ និង​ការបណ្តុះបណ្តាល​តាម​វិធីសាស្ត្រ​ទំ​ទើប​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​។ ជាក់ស្តែង​បច្ចុប្បន្ន CAM-ASEAN មាន​សិស្ស​ជាង​មួយ​ពាន់​នាក់​កំពុង​សិក្សា​។



​លោក ហ៊ុល ច័ន្ទ​សូរិយា ប្រធាន​គ្រប់គ្រង​កម្មវិធី បាន​បញ្ជាក់ថា កម្មវិធីសិក្សា “Young Learner Program” ផ្តល់ជូន​សិស្សានុសិស្ស​នូវ​ឱកាស​សិក្សា ក្នុង​បរិយាកាស​ប្រើប្រាស់​ភាសា​អង់គ្លេស​ទាំងស្រុង ព្រមទាំង​កម្មវិធី​រីករាយ​ជាច្រើន​តាមរយៈ​ការប្រើប្រាស់​នូវ​ឧបករណ៍​សិក្សា​ទំនើបៗ ដូចជា Interactive Whiteboard​។​

 ពិសេស​ជាងនេះទៅទៀត កម្មវិធីសិក្សា​នេះ​ក៏​រួមបញ្ចូល​មុខវិជ្ជា​វិទ្យាសាស្ត្រ និង គណិតវិទ្យា​ជា​ភាសា​អង់គ្លេស ដែល​អនុលោម​ទៅតាម​កម្មវិធី​អន្តរជាតិ​។  មិន​ត្រឹមតែ​ប៉ុណ្ណោះ សិស្សានុសិស្ស​ត្រូវបាន​ប​ង្ហា​ត់​បង្រៀន​ដោយ​គ្រូ​ជនជាតិដើម​អង់គ្លេស ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ និង​មានគុណ​វុឌ្ឍិ​វី​ជ្ជា​ជីវៈ​ខ្ពស់​។​

​ក្រោយពី​បានបញ្ចប់​កម្មវិធីសិក្សា “Young Learner Program” សិស្សានុសិស្ស​នឹង​ទទួលបាន​វិញ្ញាបនបត្រ​ពីរ ដែល​បានបញ្ជាក់​ដោយ CAM-ASEAN និង Cambridge ESOL Examination ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ ហើយ​អាច​ទៅ​បន្ត​ការសិក្សា​ជាមួយ​បណ្តា​សាលា​ដៃគូរ សហប្រតិបត្តិការ​ជាច្រើន​របស់ CAM-ASEAN នៅ​ចក្រភព​អង់គ្លេស ដូចជា Cambridge Academy of English, Excel English, Wimbledon School of English, Academic Summer, London School of English ជាដើម​។ 
​កម្មវិធី​ថ្មី​នេះ ចូលរៀន​នៅ​ថ្ងៃទី ៨ មករា ឆ្នាំ​២០១៨

​សម្រាប់​អ្នក​ចុះឈ្មោះ ៥០​នាក់​ដំបូង​នឹង​ទ​ទូល​បាន​៖
១. សម្ភារ​សិក្សា​មួយឈុត​(៣០ ដុល្លារ​)
២. ឯកសណ្ឋាន​មួយ​កំ​ផ្លេ​រ (២៥​ដុល្លារ​)
៣. ផ្តល់ជូន​ការចុះឈ្មោះ​ចូល​ដោយ​ឥតគិតថ្លៃ (៥០​ដុល្លារ​)
៤. ផ្តល់ជូន​ការធ្វើ​តេស្ត​ចូលរៀន​ដោយ​ឥត​ថ្លៃ (១០​ដុល្លារ​)
​សាកសួរ​ព័ត៌មាន​បន្ថែម​តាមរយៈ​លេខ​ទូរស័ព្ទ ០២៣ ៩៧៦ ៩៩៩ ឫ ០១១៧៧៤ ៤៥០​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com