អត្ថបទពាណិជ្ជកម្ម
ហេតុផល​៥ យ៉ាង​ដែល​មុខជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ​ជា​ជំនាញ​ដ៏​ល្អ​
27, Oct 2017 , 3:07 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ហិរញ្ញវត្ថុ​គឺជា​ជំនាញ​ដ៏​មាន​សារៈសំខាន់​មួយ​នឹងមាន​សក្តានុពល​ដែល​អាច​រកប្រាក់​ចំណូល​បាន​ច្រើន និង​ជា​ជម្រើស​ការងារ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​។ ពិតណាស់​មាន​ហេតុផល​ជាច្រើន ដែល​សិក្សា​ជំនាញ​ហិរញ្ញវត្ថុ​គឺជា​ជម្រើស​ដ៏​ឆ្លាត​វៃ​មួយ​សម្រាប់​សិស្ស​។

​បាន​ចងក្រង​បញ្ជី​នៃ​ហេតុផល​មួយចំនួន​ដែលជា​ទុន​សម្រាប់​ជួយ​អ្នក​ក្នុងការ​សម្រេចចិត្ត​ថាក​ម្ម​វិធី​សិក្សា​ណា​ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក​! ខាងក្រោម​នេះ​ជាហេតុ​ផល និង​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការសិក្សា​លើ​មុខជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ​៖

១. ការសិក្សា​ជំនាញ​មួយ​ដែល​ទទួលបាន​ចំណេះដឹង​ទូលំ​ទួ​លាយ​
​ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​លើ​ការធ្វើ​ពាណិជ្ជកម្ម អ្នក​អាច​ជ្រើស​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ដូចជា ជំនួញ​គណនេយ្យ ឬ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ជាដើម​។ មូលហេតុ​ដ៏​ចម្បង​នោះ​គឺ ការសិក្សា​នូវ​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ វា​អនុញ្ញាតឱ្យ​អ្នក​ស្វែងយល់​ពី​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ជំនួញ​ជាច្រើន ដែល​រួមផ្សំ​នូវ​ឱកាស​ការងារ​បន្ថែមទៀត​។ ម្យ៉ាងទៀត​ជាមួយ​សញ្ញាបត្រ​ផ្នែក​ហិរញ្ញវត្ថុ វា​អនុញ្ញាតឱ្យ​អ្នក​អាច​ក្លាយជា​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត​របស់​អង្គការ​ទាំង​ខាងក្នុង និង​ខាងក្រៅ​។
​ឧទាហរណ៍​៖ នៅក្នុង​អង្គការ​មួយ​រួមមាន ធនាគារ ភ្នាក់ងារ​រដ្ឋាភិបាល ម្ចាស់​ហ៊ុន អ្នកផ្គត់ផ្គង់ អ្នកជំនួញ និង​ច្រើន​ទៀត​។ ការធ្វើការងារ​ផ្នែក​ហិរញ្ញវត្ថុ​នឹង​ជួយ​អ្នក​ស្វែងយល់​ពី​ការងារ​ជាច្រើន ជាពិសេស​គឺ​ជំនាញ​ធំៗ​ជាច្រើន​ប្រភេទ​។​

២. ការ​បំផុសគំនិត​ផ្ទាល់ខ្លួន​
​អ្នកណា​ក៏​អាច​សិក្សា និង​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ធុរកិច្ច ឬ​គណនេយ្យ និង​ហិរញ្ញវត្ថុ​ដែរ​។ ប៉ុន្តែ​ដើម្បី​ក្លាយខ្លួនជា​អ្នក​អាជីព​ខាង​ផ្នែក​ហិរញ្ញវត្ថុ អ្នក​ត្រូវតែ​ចេះ និង​រៀន​ស្វែងយល់​ពី​ជំនាញ​ផ្សេងៗ​ទៀត​។ ឧទាហរណ៍​៖ បើទោះបី​អ្នក​ពូកែ​គណិតវិទ្យា ប៉ុន្តែ​អ្នក​ក៏ត្រូវ​តែ​ចេះ និង​យល់​ពី​របៀប​ក្នុងការ​ទំនាក់​ទំនងជា​មួយ​អ្នកដទៃ និង​យល់ដឹង​ពីមុខ​វិជ្ជា​ផ្សេងៗ​។ ដូច្នេះ​ការអប់រំ​បញ្ញា និង​បុគ្គលិកលក្ខណៈ និង​ការយល់ដឹង​ពី​ជំនាញ​ទន់ ត្រូវបាន​យកទៅ​ពិចារណា និង​ស្វែងយល់​សម្រាប់​ការងារ​ហិរញ្ញវត្ថុ​។​

៣. ការរីកចម្រើន​នូវ​ទស្សនៈវិស័យ​ការងារ​
​បើ​យោងតាម​ការិយាល័យ​ស្ថិតិ​ការងារ​ដោយ​ផ្អែកលើ​ការស្រាវជ្រាវ​លើ​ប្រធានបទ "​ផលិតផល​ហិរញ្ញវត្ថុ​កាន់តែ​ច្រើនឡើង និង​តម្រូវការ​នៃ​ចំណេះដឹង​ស៊ី​ជំរៅ​នៃ​តំបន់​ភូមិសាស្ត្រ​" បាន​បញ្ជាក់ថា មធ្យមភាគ​នៃ​មុខតំណែង​ហិរញ្ញវត្ថុ​កំពុង​កើនឡើង​លឿន​ជាង​មធ្យមភាគ​សម្រាប់​ការងារ​ដទៃទៀត ប៉ុន្តែ​ធនធាន​នៃ​អ្នកមានចំណេះដឹង​លើ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ​នៅមាន​កំណត់​នៅឡើយ​។ សបញ្ជាក់​ថា​ទីផ្សារការងារ​លើ​ផ្នែក​ហិរញ្ញវត្ថុ​មាន​លក្ខណៈ​ទូលំទូលាយ និង​មាន​ភាពងាយស្រួល​ជាង​ទីផ្សារ​ដទៃទៀត​។​

៤. ភាពទូលំទូលាយ​នៃ​ឱកាស​ការងារ​
​ដូចដែល​អ្នក​អាច​ឃើញ​ខាងលើ​អាជីព​ហិរញ្ញវត្ថុ​កំពុងតែ​រីកលូតលាស់​យ៉ាងខ្លាំង​។ នេះ​ក៏មាន​ន័យ​ផងដែរ​ថា ភាពខុសគ្នា​នៃ​ឱកាស​ការងារ​ក៏​កំពុង​កើនឡើង​ផងដែរ​។ ដូច្នេះ​ជាមួយនឹង​បរិញ្ញាបត្រ​ហិរញ្ញវត្ថុ​អ្នក​អាច​ធ្វើការ​នៅក្នុង​:
•​    ​ការគ្រប់គ្រង​សាជីវកម្ម​
•​    ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​អន្តរជាតិ​
•​    ​សេវាកម្ម​វិនិយោគ​
•​    ​សេវាកម្ម​ផែនការ​ហិរញ្ញវត្ថុ​
•​    ​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​សម្រាប់​បុគ្គល​និង​អង្គការ​ឯកជន​
•​    ​ក្រុមហ៊ុន​ជើងសារ​
•​    ​ក្រុមហ៊ុន​ធានារ៉ាប់រង​
•​    ​ធនាគារ​ពាណិជ្ជកម្ម និង​វិនិយោគ​
•​    ​សហជីព​ឥណទាន និង​ធនាគារឯកជន​
​ក៏ដូចជា​ក្រុមហ៊ុន​អន្តរការី​ផ្នែក​ហិរញ្ញវត្ថុ​ជាច្រើន​ទៀត​ទាំងអស់​សុទ្ធតែ​ផ្តល់​ការងារ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​ហិរញ្ញវត្ថុ​។​

៥. អាជីព​ខាង​ហិរញ្ញវត្ថុ​ប្រកបដោយ​កិត្តិយស
​ក្រៅពី​មានឱកាស​ការងារ​ជាច្រើន អាជីព​ខាង​ហិរញ្ញវត្ថុ​ក៏បាន​បង្ហាញ​ពី​ភាព​លេចធ្លោ​មួយចំនួន​ដូចជា ហិរញ្ញវត្ថុ​ជាការ​ងារ​ដែល​ប្រកបដោយ​កិត្តិយស និង​ថ្លៃថ្នូរ អាច​ទទួលបាន​ប្រាក់រង្វាន់ ការលើកទឹកចិត្ត និង​ប្រាក់ខែ​ខ្ពស់​។ បើ​យោងតាម​ពត៌មាន​នៃ​ប្រាក់ខែ​នៃ​មុខតំណែង​នីមួយៗ​ផ្សេងៗ​គ្នា​ទៅតាម​ប្រភេទ​ការងារ និង​បទពិសោធន៍ បានបង្ហាញ​អោយឃើញថា​ប្រាក់ខែ​មធ្យម​ក្នុង​មួយឆ្នាំ សម្រាប់​អ្នកធ្វើការងារ​ពាក់ព័ន្ធ​ទៅនឹង​ផ្នែក​ហិរញ្ញវត្ថុ និង​មាន​សញ្ញាបត្រ​ផ្នែក​ហិរញ្ញវត្ថុ​មានដូចជា​៖

•​    ​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​៖ $ 64,750
•​    ​អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ​៖ $ 103,910
•​    ​អ្នកវិភាគ​ហិរញ្ញវត្ថុ​៖ $ 74,350
•​    ​អ្នកពិនិត្យ​ហិរញ្ញវត្ថុ​៖ $ 74,940

​ជាមួយគ្នានេះ វិ​ទ្យ​ស្ថាន​ខេ​ម​អេ​ដ​ជា​វិទ្យាស្ថាន​មួយ​ដែលមាន​ការបណ្តុះបណ្ដាល​លើ​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម ប្រកបដោយ​គុណភាព​ដែលមាន​ការទទួលស្គាល់​ទាំង​លើ​ឆាក​អន្តរជាតិ និង​ក្នុងប្រទេស​។ ក្នុងនោះដែរ ក្រោយពី​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​គណនេយ្យ និង​ហិរញ្ញវត្ថុ លោកអ្នក​អាច​ទទួលបាន​សញ្ញាបត្រ​ពីរ​ក្នុងពេល​តែមួយ​គឺ សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​សញ្ញាបត្រ​ជំនាញ​គណនេយ្យ​ករ  (CAT) ពី​ចក្រភព​អង់គ្លេស​។

​សម្រាប់​ពត៌មាន​បន្ថែម​សូម​ទំនាក់ទំនង ០២៣ ៩៨៦ ៥២២ / ៥២៣ ឬ​ចូលកាន់​គេហទំព័រ www.cam-ed.com ។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com