អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាង ១០០​កន្លែង ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​២០១៧
27, Oct 2017 , 5:32 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ចូល​រូ​ម​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​លើក​ទី​៧ នៅ​ថ្ងែ​ទី​២៧ ដល់​២៨ ខែតុលា ឆ្នាំ​២០១៧ ដែល​ស្ថិតនៅ​បញ្ជរ​ទី​P004 នៅ​ម​ណ្ឈ​មណ្ឌល​តាំងពិព័រណ៍​កោះ​ពេជ្រ ចាប់ពី​ម៉ោង ៨:00​ព្រឹក ដល់​ម៉ោង​៨:០០​ល្ងាច​។​
 
​បើ​យោងតាម​ប្រសាសន៍​របស់លោក ឃាង សុ​ឃី​ន ប្រធាន​ផ្នែក​ធនធានមនុស្ស​ប្រចាំ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា គ្រុប លោក​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាង ១០០​កន្លែង ឲ្យ​មក​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​របស់ខ្លួន​ក្នុងឆ្នាំនេះ​។ លោក ក៏​បញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បានផ្ដល់​អត្ថប្រយោជន៍​ច្រើន​ចំពោះ​អ្នក​មក​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដូចជា ទទួលបាន​ប្រាក់ខែ​សមរម្យ​ការងារ​ធានារ៉ាប់រង​អាយុជីវិត និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​ទៀត​។ ក្រៅពីនេះ បុគ្គលិក​ទាំងអស់ នឹង​ទទួលបាន​ការហ្វឹកហាត់​បន្ថែម​ទៅ​ការងារ​របស់ខ្លួន និង​ឱកាស​ជាច្រើន​ទៀតផង​ដែរ​។​



​បញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន RMA Cambodia គឺជា​ក្រុមហ៊ុន​ធំ​មួយ​ដែល​បាន​នាំចូល​ផលិតផល​ម៉ាក​ល្បីៗ​ជាច្រើន​មក​ប្រទេស​កម្ពុជា​យើង​តាំងពី​ឆ្នាំ ១៩៩២ មក​ម្លេះ​។ សព្វថ្ងៃនេះ ក្រុមហ៊ុន​បានផ្ដល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​យើង​ច្រើនជាង ២,០០០​នាក់ ហើយ​កំពុងតែ​ស្វែងរក​បុគ្គលិក​ជាច្រើន​នាក់​បន្ថែមទៀត ឲ្យ​មក​បំរើការ​ក្នុង​ក្រុមហ៊ុន​របស់ខ្លួន​។ ក្រុមហ៊ុន RMA Cambodia បាន​នាំចូល​ផ្ដាច់មុខ​ផលិតផល​ជាច្រើន​ផ្នែក​រួមមាន ផ្នែក​គ្រឿងយន្ដ (Ford, Jaguar Land Rover) ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​កសិកម្ម (JCB, FUSO, John Deere) ផ្នែក​ចំណីអាហារ (The Pizza Company, Swensen, Dairy Queen, BBQ Chicken, Costa Coffee, Krispy Kreme, BAR•B•Q Plaza) ផ្នែក​សេវាកម្ម​ជួល​រថយន្ដ (AVIS) ផ្នែក​ផលិតផល​ចម្រុះ​(Hako, Powerboss, Miuteman, TCM, JLG, 3M, Starke, Megger, MS Pallet) និង​ផ្នែក​សេវាកម្ម​ហិរញ្ញប្បទាន (RMA Financial Services) ដែល​សរុប​មាន​ជាង ២៤​ផលិតផល​។​


  
​នេះ​ជា​លើក​ទី​៧​ហើយ ដែល​ពិព័រណ៍​ការងារ និង​ផលិតភាព​ថ្នាក់ជាតិ​បាន​បង្កើតឡើង ដើម្បី​ផ្ដល់ជូន​ឱកាស​ការងារ​ដោយ​សិស្ស​និស្សិត ឫ​បេក្ខជន​ដែលមាន​បំណង​ចង់​ស្វែងរក​ការងារ​ធ្វើ​។​នៅក្នុង​ឆ្នាំនេះ​ផងដែរ មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​មកពី​ស្ថាប័ន​នា​សរុប ១០០​ស្ថាប័ន ដែល​កំពុង​ស្វែងរក​បុគ្គលិក​ឲ្យ​មក​បំរើការ​ក្នុង​ក្រុមហ៊ុន​របស់ខ្លួន និង​ផ្ដល់​ង​ឱកាស​ការងារ​ជាង ២០, ០០០​កន្លែង នៅ​ថ្ងៃ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ២០១៧​នេះ​ផងដែរ​។

​ដូច្នេះហើយ សូម​បេក្ខជន​ទាំងអស់​កុំ​ភ្លេច​មក​ចូលរួម​ឲ្យ​បាន​ច្រើន ហើយនឹង​យកមក​ជាមួយ​ប្រវត្តិរូប​សង្ខេប​ផង ដើម្បី​ទទួលបាន​ការសម្ភាស​កា​រងារ និង​ជ្រើសរើស​បុគ្គលិក​ដោយផ្ទាល់ ទទួលបាន​ការណែនាំ​អំពី​អាជីព និង​ជំនាញ​បច្ចេកទេស​។​លើសពីនេះទៅទៀត នឹង​ទទួលបាន​ពត៍​មាន​អំពី​ទីផ្សារការងារ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​



(​អត្ថបទ​ពាណិជ្ជកម្ម​)




© រក្សាសិទ្ធិដោយ thmeythmey.com