អត្ថបទពាណិជ្ជកម្ម
បង់​រំ​លោះ​ការប្រាក់​0%​ទៀតហើយ សម្រាប់​អតិថិជន​ទូរ​សព្ទ ​សាម​សុង​ស៊េរី S និង NOTE
28, Oct 2017 , 2:15 pm        
រូបភាព

​ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​ស្រឡាញ់ និង​គាំទ្រ​ទូរស័ព្ទដៃ​សាម​សុង​ស៊េរី S និង NOTE រួមមាន Galaxy NOTE8, Note FE, S8+ និង S8 ជាមួយនឹង​ការប្រាក់ 0% រយៈពេល ៦ ខែ​។ 
 
​ទូរស័ព្ទដៃ​សាម​សុង​ស៊េរី S និង NOTE គឺជា​កំពូល​ទូរស័ព្ទដៃ ដែល​ប្រជុំ​ដោយ​លក្ខណៈពិសេស និង​មុខងារ​ល្អៗ ព្រមទាំង​ភាព​ច្នៃប្រឌិត​នៃ​ការ​រចនា​យ៉ាង​ល្អឥតខ្ចោះ ដើម្បី​ផ្តល់នូវ អត្ថប្រយោជន៍​ក្នុង​ការងារ មុខ​ជំនួញ និង ការកម្សាន្ត​ច្រើន​ឥត​ដែន​កំណត់​។ 
 
​ទូរស័ព្ទដៃ​សាម​សុង​ជំនាន់​ចុងក្រោយ​នៃ​ត្រកូល S គឺ S8 | S8+ ដែល​បាន​ចេញលក់ កាលពី​ខែ ឧសភា​កន្លងទៅ ទទួលបាន​ការពេញនិយម​ខ្លាំង​បំផុត ជាមួយនឹង​លក្ខណៈពិសេស នៃ​ការ​រចនា​ស្រស់ស្អាត អេក្រង់​ធំ​ស្ទើរ​គ្មាន​គែម បំពាក់​ដោយ​កា​ម៉េ​រ៉ា​សមត្ថភាព​ខ្ពស់​ជាដើម ។ 
 
 
 
​ឯ​ទូរស័ព្ទដៃ NOTE8 ក៏​ជា​ទូរស័ព្ទដៃ​ប្រភេទ​អេក្រង់​ធំ​ស្ទើរ​គ្មាន​គែម តែ​កោង​នៅ​គែម​សងខាង​។ កា​ម៉េ​រ៉ា​ភ្លោះ​របស់ NOTE8  មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ប្តូរ​ទិសដៅ​នៃ​ភាពច្បាស់ រឺ​ស្រអាប់ សូម្បីតែ​ក្រោយ ពេល​ថតរូប​រួច និង​លក្ខណៈពិសេស​ជាច្រើន​ទៀត​។ 
 
​ចំណែក​ទូរស័ព្ទ Note FE គឺជា​ប្រភេទ​ទូរស័ព្ទ​ថ្មី​មួយ​ដែល​ផលិតឡើង​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អ្នក​និយម​គាំទ្រ​ទូរស័ព្ទដៃ​ស៊េរី Note ដោយមាន​លក្ខ​ណះ​ពិសេស ដូចជា​បំពាក់​ដោយ​ប្រព័ន្ធ IP68 ធន់​នឹង​ទឹក និង​ធូលី ទាំង​ទូរស័ព្ទ និង​ប៊ិក S Pen ដែលជា​ប្រព័ន្ធ​ការពារ​លំដាប់​កំពូល និង​ការកម្សាន្ត​គ្មាន​ដែន​កំណត់​។​
 
 
 
​អតិថិជន​នឹងត្រូវ​បង់ប្រាក់​ត្រឹមតែ​៣០%​មុន​ប៉ុណ្ណោះ ចំណែកឯ​៧០% ទៀត នឹងត្រូវ​បង់​រំ​លោះ ក្នុង​រយៈពេល ៦ ខែ ជាមួយ​ការប្រាក់ 0% ដែល​ក្រុមហ៊ុន​សាម​សុង​បាន សហការ​ជាមួយ​ធនាគារ​ឯកទេស អ៊ី​អន ។ 
 
​ការផ្តល់ជូន​ពិសេស នឹង​ចាប់​ផ្តើមឡើង​ចាប់ពី​ថ្ងៃទី​០១ វិច្ឆិកា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ នៅតាម ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​ចំនួន ៦២ កន្លែង ទូទាំង​ខេត្ត​ក្រុង ដែលមាន​ស្លាក​សម្គាល់ ឬ​មាន​បុគ្គលិក នៃ​ធនាគារ​ឯកទេស​អ៊ី​អន​នៅ​រង់ចាំ​បម្រើសេវា​កម្មបង់​រំ​លោះ​ជូន​លោកអ្នក​។ 
 
​ដូច្នេះ សូម​ប្រញាប់​ឡើង​! កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ រំលង​ផុត​ទៅ​ឲ្យ​សោះ​! 


 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com