ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ថ្នាំ Statin អាច​ព្យាបាល​មូលហេតុ​នៃ​ការ​ងងឹតភ្នែក​ដែរ​ទេ​?
31, Oct 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​មួយ​របស់ Express ដែល​តាមដាន​ទៅលើ​ការសិក្សា​ថ្មី​មួយ​ទាក់ទង​នឹង​ជំងឺ​ខូច​ភ្នែក​ដោយសារតែ​ភាព​ចាស់​ទៅតាម​អាយុ​បែប​ស្ងួត (Dry Age-related Macular Degeneration, AMD) ដែលជា​មូលហេតុ​មួយ​នៃ​ការ​ខ្វាក់ភ្នែក​មួយ​លើ​មនុស្ស​ធំ​នោះ បាន​ឲ្យ​ដឹងថា ថ្នាំ Statin អាចជា​ឱសថ​ដ៏​អស្ចារ្យ​សម្រាប់​ភាព​ខ្វាក់ភ្នែគ​បាន​។​



AMD គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​ការខូចខាត​ផ្នែក​ខាងក្រោយ​របស់​ភ្នែក​ឈ្មោះថា Macula​។ វា​ត្រូវបាន​គេ​ហៅថា ស្ងួត ឬ​សើម អាស្រ័យ​ទៅតាម​ភាព​ផុយ​របស់​សរសៃឈាម​ដែល​កើតមាន ដើម្បី​ព្យាយាម​ជួសជុល​ដល់​អ្វីដែល​កំពុងតែ​ខូចខាត​នោះដែរ​។ សម្រាប់​ករណី AMD សើម គឺមាន​ការព្យាបាល ប៉ុន្តែ​មិនមាន​ការព្យាបាល​លើ​ករណី​ស្ងួត​ទេ ដែល​វា​តែងតែ​កើតមាន​ជា​ញឹកញាប់​នោះ​។​

​ក្រោយពី​សន្យា​ទៅលើ​លទ្ធផល​ក្នុងករណី​បុរស​អាយុ ៦៣​ឆ្នាំ​នោះ អ្នកស្រាវជ្រាវ​បាន​ឲ្យ​គេ​ប្រើ​ថ្នាំ Statin កម្រិត​ខ្ពស់ (៨០​មី​លី​ក្រាម Atorvastatin) រាល់ថ្ងៃ​រយៈពេល​មួយឆ្នាំ​។ ជា​លទ្ធផល​គេ​រកឃើញថា មានការ​ធូរស្រាល​ខាង​សុខភាព​ភ្នែក​មួយចំនួន និង​បន្ថយ​ការ​កក​ខ្លាញ់​ក្នុង​ភ្នែក​ដែរ ប៉ុន្តែ​ភ្នែក​របស់​អ្នកជំងឺ ១៣​នាក់​ដែល​នៅសល់​នោះ​នៅតែ​ធ្ងន់ធ្ងរ​ដដែល​។​

​អ្នកស្រាវជ្រាវ​នៅតែ​ចង្អុល​យ​បង្ហាញថា AMD ដែល​ស្ងួត​អាចមាន​ការប្រែប្រួល​ច្រើន ដូច្នេះ​វា​មិន​ទំនង​សោះ​ដែលថា ថ្នាំ Statin នឹងមាន​ប្រសិទ្ធភាព​សម្រាប់​មនុស្ស​គ្រប់គ្នា​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com