អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ​ថៃ​ហ្គ័​រ​ចាប់ឆ្នោត​វគ្គ​ផ្តាច់ព្រ័ត្រ ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ ២០១៧
31, Oct 2017 , 11:37 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០១៧  ស្រា​បៀរ​ថៃ​ហ្គ័​រ (Tiger Beer) បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ឆ្នាំ ២០១៧ នៅ​ស្ថានីយទូរទស្សន៍ PNN ដើម្បី​ផ្តល់រ​ង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង ឆ្នាំ ២០១៧ ។
 
​កម្មវិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​នេះ ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​ររ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ រង្វាន់​ដែល​បាន​ចាប់ឆ្នោត​លើក​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​រួមមាន រង្វាន់​ធំ រថយន្ត AUDI Q5 ស៊េរី​ឆ្នាំ ២០១៦ ដ៏​ថ្មី​សន្លាង​ចំនួន ១ រង្វាន់ IPhone 7 ចំនួន ២ រង្វាន់  ទូរទស្សន៍ Smart TV ចំនួន ២ រង្វាន់ និង​ទូរ​ទឹកកក ចំនួន ៥ រង្វាន់ ។​
​លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់លោក​អ្នក​នៅលើ​កាសែត កោះសន្តិភាព ឬ​លើ​គេហទំព័រ Facebook (Tiger Beer KH)​។​
    
​ចំពោះ​គូ​ស្វាមី​ដែលមាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់​។ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មកជា​មួយ​នូវ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន ១​សន្លឹក​។​



​គួរ​រម្លឹក​ផងដែរ​ថា ស្រា​បៀរ​ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ មាន​លក់​ច្រើនជាង ៧០ ប្រទេស​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង ពិភពលោក​ហើយ​ជាពិសេស Tiger ជា​ស្រា​បៀរ​ដែល​ស​ក្ត័​សម​បំផុត សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេងៗ​។ សម្រាប់​ឆ្នាំ ២០១៧-២០១៨ នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ Tiger និង Tiger Crystal សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ លោកអ្នក​នឹង​ទទួលបាន​ការផ្ដល់ជូន​រង្វាន់​ភ្លាមៗ​ជាច្រើន​ដូចជា សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច​ដ៏​ស្រស់ស្អាត អាវ​រងា​គូ​សេ្ន​ហ៍ កាបូប​ធ្វើដំណើរ និង​សន្លឹកឆ្នោត​ផ្សងសំណាង​ដើម្បី​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន​។ ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ Tiger និង​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន ជាមួយ​បទពិសោធន៍​ដ៏​រំភើប​រីករាយ​នៃ​ការ​ជិះ​ស្គី​ទឹកកក រួមជាមួយ​ទឹកប្រាក់​$១,៥០០ ចំនួន ១៥ រង្វាន់​។

​កម្មវិធី​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី ០១ តុលា ២០១៧ ដល់ ថ្ងៃទី ៣០ កញ្ញា ២០១៨​។​
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​: ០១១ ២២២ ៤០០/ ០១១ ៣៣៣ ៥០០​។​
​ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍ ជាមួយ​ស្រា​បៀរ Tiger!











​ពិសា​ដោយ​ការទទួលខុសត្រូវ​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com