ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភាពធាត់​ជ្រុល​គឺជា​ការប្រឈមមុខ​មួយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​
03, Nov 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម Daily Mirror បាន​ឲ្យ​ដឹងថា ម្តាយ​ដែល​ធាត់ៗ​គឺមាន​ការប្រឈមមុខ​នឹង​ជំងឺ​។ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ធាត់​ជ្រុល និង​កូន​របស់​ពួកគេ​គឺ​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ពេល​កើត​។ រឿងនេះ​មានដូចជា ការ​សម្រាលកូន​មិន​គ្រប់គ្នា ឬ​កើត​មិន​គ្រប់​ទម្ងន់ ឬ​ប្រឈម​នឹង​ជំងឺ​ត្រៀម​ក្រឡាភ្លើង​រហូតដល់​៥​ដង ដែល​រឿងនេះ​មកពី​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ​។​



​រឿងនេះ​គឺ​បានមកពី​ការសិក្សា​មួយ​ដែល​ស្រាវជ្រាវ​ទៅលើ​ការប្រឈមមុខ​នៃ​បញ្ហា​នៃ​ការកើត​របស់​ទារក​ពី​ម្តាយ​ដែល​ធាត់​ជ្រុល​ជា​លើកដំបូង និង​ប្រៀបធៀប​ទៅលើ BMI របស់​ពួកគេ​ទៅនឹង​លទ្ធផល​អវិជ្ជមាន​នៅពេល​សម្រាលកូន​។ អ្នកស្រាវជ្រាវ​ក៏បាន​ប្រៀបធៀប​អត្រា​នៃ​មធ្យមភាគ​ថ្នាក់ជាតិ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ធាត់ៗ​ដែល​មិន​គិតថា​ពួកគេ​ធ្លាប់​សម្រាលកូន​ពីមុន​ឬ​អត់​ឡើយ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ដែលមាន BMI កាន់តែ​ខ្ពស់ គឺ​ប្រឈម​នឹង​បញ្ហា​នៃ​ការកើត​ដូចជា​ត្រៀម​ក្រឡាភ្លើង​ជាដើម​។ ហើយ​បើសិនជា​កើត​ឡើងលើ​ស្ត្រី​មាន​ផ្ទៃពោះ​ដំបូង​ទៀត ការ​ប្រឈម​នេះ​នឹង​កាន់តែ​ខ្ពស់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ស្ត្រី​ដែល​ស្ថិតក្នុង​ការសិក្សា​នេះ​មិនបាន​ប្រៀបធៀប​នឹង​ម្តាយ​ដែលមាន​ទម្ងន់​ធម្មតា ឬ​ម្តាយ​ធាត់​ជ្រុល​ដែល​ធ្លាប់​មានកូន​ពីមុន​ឡើយ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com