ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹក​ផ្លែឈើ​រី​អាច​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​បាន​
06, Nov 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ទឹក​ផ្លែឈើ​រី​រាល់ថ្ងៃ​អាចជួយ​អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​បាន​រាប់ពាន់នាក់​។ រឿងនេះ​បានមកពី​ការសិក្សា​ដ៏​តូច​មួយ​ដែល​បាន​រកឃើញថា ការ​ញ៉ាំ​ទឹក​ផ្លែឈើ​រី​ពីរដង​ក្នុង​មួយថ្ងៃ​អាច​បន្ថយ​កម្រិត​អាស៊ីត​អ៊ុយ​រិ​កបាន​បណ្តោះអាសន្ន​លើ​អ្នកស្ម័គ្រចិត្ត​ដែលមាន​សុខភាព​ល្អ និង​វ័យក្មេង​ចំនួន ១២​នាក់ ហើយ​មាន​ប្រសិទ្ធភាព​រហូតដល់ ៨​ម៉ោង​ឯណោះ​ក្រោយពី​ញ៉ាំ​រី​ច​។​



​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែលមាន​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ខ្ពស់ ព្រមទាំង​កើតជា​គ្រី​ស្តា​ល​ក្នុង​សន្លាក់ ទើប​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ខ្លាំង​នៅតាម​សន្លាក់​។​

​ដូច្នេះ បើ​យោងទៅតាម​ការសិក្សា​នេះ​តែមួយគត់​នោះ យើង​មិនអាច​និយាយបានថា ការ​ញ៉ាំ​ទឹក​ផ្លែឈើ​រី​អាចជួយ​បង្ការ​ការកើត​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ ឬ​មិន​ឲ្យ​អាកា​រៈ​នេះ​កើតឡើង​ម្តង​ទៀតឡើយ​ចំពោះ​អ្នក​ដែល​ធ្លាប់មាន​ជំងឺ​នេះ​ពីមុន ព្រោះថា​ការសិក្សា​នេះ​បានធ្វើ​ទៅលើ​អ្នក​ដែល​មិនទាន់មាន​ជំងឺ​នេះ​ប៉ុណ្ណោះ​។ វា​នៅតែ​មិនទាន់​ច្បាស់​ថា ការថយចុះ​របស់​អាស៊ី​ត​អ៊ុយ​រិ​ក​នេះ​កើតឡើង​គ្រប់គ្រាន់​សម្រាប់​បង្ការ ឬ​បំបាត់​រោគសញ្ញា​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​ឬ​អត់​ឡើយ​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com