កីឡាអន្តរជាតិ
អន្តរជាតិ
Felipe Massa ចូលនិវត្តន៍​ពី Formula 1 នៅ​ចុងរដូវ​កាល​នេះ​
05, Nov 2017 , 4:29 pm        
រូបភាព
ដោយ: រួបរួម
​កីឡាករ​ប្រណាំង​រថយន្ត Formula 1, Felipe Massa បានប្រកាស​ចូលនិវត្តន៍​នៅ​ចុងរដូវ​កាល​នេះ​។ បើតាម​ការផ្សាយ​របស់ BBC កីឡាករ​ប្រេ​ស៊ី​លវ័យ​៣៦​ឆ្នាំ​រូបនេះ បាន​អះអាង​ពី​ជំហរ​ដ៏​ច្បាស់លាស់​របស់ខ្លួន​។​



Felipe Massa ធ្លាប់បាន​បង្ហាញ​ពី​បំណង​ចូលនិវត្តន៍​ម្តង​រួចហើយ​នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ​បានសម្រេច​វិលត្រឡប់​ទៅកាន់​ក្រុម Williams វិញ បន្ទាប់ពី Valtteri Bottas ផ្ទេរ​ទៅកាន់ Mercedes ខណៈ​ជើងឯក​ពិភពលោក Nico Rosberg ឈប់​ពី​អាជីព​។​

Massa ដែល​បានឈ្នះ Grand Prix ១១​លើក បាន​បញ្ជាក់ថា ការចូលនិវត្តន៍​លើក​នេះ គឺ​ពិត​ប្រក​ដ​១០០​ភាគរយ ហើយ​បាន​អះអាងថា គាត់​មាន​អនុស្សា​រី​យ៍​យ៉ាង​ល្អជា​មួយក្រុម Williams នា​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ​។​

Massa បាន​ប្រឡូក​ក្នុង​កីឡា​ប្រណាំង​រថយន្ត F1 លើកដំបូង​នៅ​ឆ្នាំ​២០០២ ជាមួយ​ក្រុម Sauber ប៉ុន្តែ​បាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​អាជីព​ក្រោយ​ចូលរួម​ជាមួយ​ក្រុម Ferrari នៅ​ឆ្នាំ​២០០៦ ដោយមាន Michael Schumacher ជា​មិត្ត​រួម​ក្រុម​។​

​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ នៅ​ជាមួយ Ferrari រហូតដល់​ឆ្នាំ​២០១៣ ក្នុងនាម​ជា​អ្នកបើកបរ​ជំនួយ​រប​ស់ Alonso មុនពេល​ទៅ​ចូលរួម​ជាមួយ Williams ក្នុង​ឆ្នាំ​២០១៤ ៕


Tag:
 Formula 1
  Felipe Massa
© រក្សាសិទ្ធិដោយ thmeythmey.com