អត្ថបទពាណិជ្ជកម្ម
អតិថិជន​ជាច្រើន​នាក់​ឈ្នះ​រង្វាន់​រាប់លាន​រៀល​កំលុងពេល​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​ពី​ឆ្នោត​កោស​មហា​សំណាង​
10, Nov 2017 , 1:52 pm        
រូបភាព
​មិន​ត្រឹមតែ​បាន​សប្បាយរីករាយ​ក្នុងឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​ប៉ុណ្ណោះ​ទេ ពុក​ម៉ែ​បងប្អូន​ជាច្រើន​នាក់​មានសំណាង​ឈ្នះ​នូវ​ទឹកប្រាក់​រាប់លាន​រៀល​ពី​ឆ្នោត​កោស​មហា​សំណាង​របស់​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ដែល​បាន​ផ្តល់ជូន ក្នុងឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​នាពេល​កន្លងទៅ​ថ្មីៗ​នេះ​។

​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​ស្របច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្កើត​នូវ​កម្មវិធី​សំណាង​ជាច្រើន​ជាមួយនិង​ប្រភេទ​ឆ្នោត​កោស​ងាយៗ កោស​ច្រើន​ឈ្នះ​ច្រើន​ជូន​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​បាន​អញ្ជើញ​មក​ចូលរួម​រីករាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​ដែលជា​ព្រះ​រាជពិធី​ប្រពៃណី​ជាតិខ្មែរ និង​ទើបតែ​បាន​កន្លងផុតទៅ​កាលពី​សប្តាហ៍​មុននេះ​។

​ស្ថិតក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​រយៈពេល​បី​ថ្ងៃ​កន្លងទៅនេះ យ៉ាងណា​ក៏មាន​ពុក​ម៉ែ​បងប្អូន​ប្រមាណ​ជាជាង​២​លាន​នាក់​បាន​ចូលរួម​កម្សាន្ត​សប្បាយ ហើយ​ពួកគាត់​មិន​ត្រឹមតែ​បាន​សប្បាយ​ក្នុង​ព្រះរាជ​ពិធី​ដែល​ត្រូវបាន​រៀបចំឡើង​យ៉ាង​គគ្រឹកគគ្រេង​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​បង្ករ​បរិយាកាស​ស​ប្បាយ​រីករាយ និង​ជួបជុំ​ដល់​ពុក​ម៉ែ​បងប្អូន​មកពី​គ្រប់ ខេត្ត​ក្រុង​នានា​ប៉ុណ្ណោះ​ទេ​។ ក្នុងនោះ​ពួកគាត់​មានសំណាង​ឈ្នះ​នូវ​ទឹកប្រាក់​រាប់លាន​រៀល​ពី​ឆ្នោត​កោស​មហា​សំណាង​ត្រឡប់​ទៅ​គេហដ្ឋាន​វិញទៀត​ផង ដោយ​ពួកគាត់​គ្រាន់តែ​ចំណាយ​នូវ​ទឹកប្រាក់​ដ៏​តិចតួច​ប៉ុណ្ណោះ​ដើម្បី​កោស​ឆ្នោត​កំសាន្ត​សប្បាយ​ជាមួយនិង​ទឹកប្រាក់​សំណាង​ដ៏​ច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​។​

​គួរ​រំលឹក​ផងដែរ​ថា ចាប់តាំងពី​ដាក់អោយ​ដំណើរការ​នូវ​ឆ្នោត​កោស​មហា​សំណាង​ជាង​មួយខែ កន្លងមកនេះ មាន​អតិថិជន​ជាច្រើនរូប​មកហើយ​មានសំណាង​ឈ្នះ​នូវ​ទឹកប្រាក់​ជាច្រើន​លាន​រៀល ជាពិសេស​ក្នុងនោះ​គឺមាន​អតិថិជន​ពីរ​នាក់​បានឈ្នះ​នូវ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​២០​លាន​រៀល​ផងដែរ​។​

​សូម​ពុក​ម៉ែ​បងប្អូន​កុំ​ភ្លេច​សាក​ជាវ​នូវ​ឆ្នោត​កោស​នេះ​ព្រោះ​រង្វាន់​រាប់សិប​លាន​រៀល​ទៀត​រហូតដល់​៨០​លាន​កំពុង​រង់ចាំ​។ តោះ​នាំគ្នា​កោស​រក​សំណាង​ជាមួយ​ឆ្នោត​កោស​មហា​សំណាង កោស​ភ្លាម ឈ្នះ​ភ្លាម​!
 
​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​បាន​បង្កើត​នូវ​ឆ្នោត​កោស​មហា​សំណាង ក្នុង​គោលបំណង​ផ្តល់​ជាការ​កម្សាន្ត​បែប​ឆ្នោត​កោស​មួយ​ប្រភេទ​នេះ​ដើម្បីអោយ​កាន់តែ​ងាយស្រួល កាន់តែ​ចំណាយ​តិច និង​កោស​ភ្លាម​ឈ្នះ​ភ្លាម​មិនបាច់​រងចាំ​យូរ​។

​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖០៧០ ២៣៥ ២៣៥/០៩៩ ២៣៥ ២៣៥៕



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com