ជាតិ
ទូត​អាមេរិក យក​រូបថត​ទស្សនកិច្ច​របស់លោក​ស្រី Kennedy នៅ​កម្ពុជា កាលពី​៥០​ឆ្នាំមុន តាំងពិព័រណ៍​
13, Nov 2017 , 5:35 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថានទូត​អាមេរិក នឹង​រៀបចំ​ពិព័រណ៍​រូបថត នៃ​ទស្សនកិច្ច​របស់​អតីត​ស្ត្រី​ទី​១​អាមេរិក លោកស្រី Jacqueline Kennedy នៅ​កម្ពុជា នា​ឆ្នាំ​១៩៦៧ ។ កាលពី ៥០ ឆ្នាំមុន លោកស្រី Jaqueline Kennedy បានធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​មក​ទស្សនា​ប្រាសាទអង្គរវត្ត​។ ទស្សនកិច្ច​នាពេលនោះ ជាកា​រា​សម្រេច​សុបិន​ពី​កុមារភាព​របស់លោក​ស្រី​។



​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ  រៀបចំ​ពិព័រណ៍​រូបថត​នៃ​ទស្សនកិច្ច របស់រ​អតីត​ស្ត្រី​ទី​១​អាមេរិក លោកស្រី Jacqueline Kennedy នៅ​កម្ពុជា នា​ឆ្នាំ​១៩៦៧ ដើម្បី​អបអរ​ខួប​លើក​ទី​៥០ នៃ​ដំណើរ​របស់​លោកស្រី​មក​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព​៧​ត៌មាន​របស់​ស្ថានទូត​អាមេរិក​របស់​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ដែល​បន្តថា ពិព័រណ៍​នេះ ក៏​ជាការ​អបអរ​សារៈសំខាន់ នៃ​ទំនាក់ទំនង​ការទូត រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​ដែរ​។ លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នឹង​កាត់​ខ្សែបូ​របើក​ពិធី តាំង​ពិ​ព័រ​ណ៌​រូបថត​នេះ នៅ​ម៉ោង ៥​កន្លះ​ល្ងាច ថ្ងៃទី​១៤ ខែវិច្ឆិកា នា​សណ្ឋាគារ Raffles Hotel Le Royal រាជធានី​ភ្នំពេញ​។



​កាលពី ៥០ ឆ្នាំមុន លោកស្រី Jaqueline Kennedy បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​បំពេញ​នូវ «​សុបិន​ក្នុង​មួយជីវិត កាលពី​នៅ​ក្មេង​» ក្នុងការ​បាន​មើល​ប្រាសាទ​អង្គរ ដែលជា​ប្រាសាទបុរាណ​ខ្មែរ​។ ទស្សនា​វ​ដ្តី​ដ៏​ល្បី​របស់​អាមេរិក​ឈ្មោះ «Life» បាន​សរសេរ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ​មកកាន់​ប្រទេស​កម្ពុជា​៕





Tag:
 ទូត​អាមេរិក​
 ​ រូបថត​
  Jacqueline Kennedy
 ​ ពិព័រណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com