ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ជិះ​កង់​មិន​ប៉ះពាល់​ដល់​ភាពមិន​មានកូន​ទេ តែ​អាច​កើត​មហារីក​ប្រូ​ស្តា​ត​វិញ​
25, Nov 2017 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
សេចក្តីរាយការណ៍​រប​ស់ Mail Online បាន​និយាយថា បុរស​ដែល​ជិះ​កង់​ច្រើនជាង​៩​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ទំនងជា​ងាយ​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ណាស់​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការចុះផ្សាយ​លើ​ការសង្កេត​មួយ​របស់​អង់គ្លេស ទៅលើ​ការ​ជិះ​កង់​ដែល​ជាប់ទាក់ទង​នឹង​សុខភាព​។​



​អ្នកស្រាវជ្រាវ​បាន​ចាប់អារម្មណ៍​ជាពិសេស​ទៅលើ​ការ​ជិះ​កង់​ជា​ញឹកញាប់ ថា​តើ​វា​អាច​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ការមិនអាច​មានកូន​បាន និង​លិង្គ​មិន​ឡើង​រឹង​ឬ​អត់​។ រឿងនេះ​ដោយសារតែ ការ​ជិះ​កង់​រយៈពេល​យូរៗ​ច្រើនតែ​បង្ក​ជាការ​ប៉ះទង្គិច​ដល់​សរី​រា​ង្គ​ប្រដាប់ភេទ​រប​ស់បុរ​សម្ត​ង​ហើយ​ម្តងទៀត​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ​មិនបាន​រកឃើញ​ទំនាក់ទំនង​ចំពោះ​ពេលវេលា​ដែល​ជិះ​កង់ និង​ការមិន​លើង​រឹង​របស់​លិង្គ ឬ​ភាព​មិនអាច​មានកូន​បាន​នោះទេ ប៉ុន្តែ​អ្វីដែល​រកឃើញ​គឺ អ្នក​ជក់​កង់​រយៈពេល​យូរ​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​លើ​បុរស​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើងទៅ​។​

​ថ្វីបើ​រឿងនេះ​ហាក់បីដូចជា​សញ្ញា​ប្រកាសអាសន្ន​មួយ​ក៏ដោយ ប៉ុន្តែ​អ្នកជិះ​កង់​អាជីព​គ្រប់រូប​គួរណា​មិនបាច់​ភ័យ​អ្វី​ដែរ ព្រោះ​ការសិក្សា​មួយ​នេះ​មិនអាច​អះអាងថា ឲ្យ​តែ​ជិះ​កង់​ដឹង​តែ​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទេ វា​គ្រាន់តែ​បង្ហាញ​នូវ​ទំនាក់ទំនង​មួយ​ប៉ុណ្ណោះ​៕

​ផ្តល់​សិទ្ធ​ដោយ​៖ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com