ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្សត្រូវតែ​បិទ​ចោល ព្រោះ​ធ្វើតាម​បរទេស​
26, Nov 2017 , 2:20 pm        
រូបភាព
ដោយ: ថ្មីៗ
នា​ពិធី​ជួប​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ និង​និយោជិត​ជាង​៤៦០០​នាក់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​ក្រសួងមហាផ្ទៃ ពិចារណា​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៅ​ភ្នំពេញ ដោយ​សម្តេច​បានលើកឡើង​ថា ស្ថាប័ន​អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ ធ្វើឡើង​តាម​ការបង្គាប់​បញ្ជាបរ​ទេស​។​

 
​បើទោះបីជា​ប្រមុខ​រដ្ឋាភិបាល​មិនបាន​និយាយ​ចំ​ពេញ​ឈ្មោះ​ក៏ដោយ ប៉ុន្តែ​គេ​យល់​ជាទូទៅ​ថា សម្តេច​ចង់​សំដៅលើ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ដែល​កំពុងស្ថិត​ក្រោម​កា​រ​គ្រប់គ្រង​របស់លោក​ស្រី ចក់ សុភាព ដែលមាន​លោក កឹម សុខា ជា​ស្ថាបនិក​។​
 
​សូម​ស្តាប់​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖

Tag:
 សម្តេច ហ៊ុន សែន
  សិទ្ធិមនុស្ស
  CCHR
© រក្សាសិទ្ធិដោយ thmeythmey.com