ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាសភាព​ថ្មី​៣​រូប នៅ គ​.​ជ​.​ប នឹង​ទទួលបាន​ការអនុម័ត​ពី​សភា​នៅ​ថ្ងៃទី​៧ ខែធ្នូ​
30, Nov 2017 , 9:50 am        
រូបភាព
លោក ឌឹម សុវណ្ណារុំ មន្ត្រីសាលាក្តីខ្មែរក្រហម ស្ថិត​ក្នុងចំណោមសមាសភាពថ្មី គ.ជ.ប ដែលរង់ចាំការអនុម័តពីសភាជាតិ
លោក ឌឹម សុវណ្ណារុំ មន្ត្រីសាលាក្តីខ្មែរក្រហម ស្ថិត​ក្នុងចំណោមសមាសភាពថ្មី គ.ជ.ប ដែលរង់ចាំការអនុម័តពីសភាជាតិ
​សមាសភាព​ថ្មី​ចំនួន​៣​នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​ទទួលបាន​ការអនុម័ត​ពី​សភាជាតិ​នា​កិច្ចប្រជុំពេញអង្គ​នៅ​ថ្ងៃទី​៧ ខែធ្នូ ខាងមុខ​។ សមាសភាព​ទាំងបី​ដែល​នឹងត្រូវ​ជំនួស​លោក គួ​យ ប៊ុន​រឿន លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​នី​រ៉ុង រួមមាន លោក នុត សុខុម កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ហ៊ែ​ល សារ៉ាត់ កូតា​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា និង​លោក លោក ឌឹ​ម សុ​វណ្ណា​រុំ មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម​។



​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ ខែវិច្ឆិកា នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ដែល​ដឹកនាំ​ដោយ​សម្តេច ហេង សំរិន ក៏បាន​ពិនិត្យ និង​សម្រេច​លើ​បញ្ជី​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ថ្មី​ចំនួន​១៦​រូប​ផងដែរ​៕


អត្ថបទទាក់ទង

Tag:
 គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com