ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្មេញ​ដែល​ស្អាត​ល្អ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​
30, Nov 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Mail បាន​ឲ្យ​ដឹងថា ការ​ដុស​សម្អាត​ធ្មេញ​មួយថ្ងៃ​ពីរដង​អាច​សង្គ្រោះ​អ្នក​ពី​ជំងឺ​គាំងបេះដូង​បាន​។ ដំណឹង​នេះ​បានមកពី​ការសិក្សា​មួយ​ទៅលើ​ភាព​ញឹកញាប់​នៃ​ការ​ដុសធ្មេញ និង​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​។​



​អ្នក​ដែល​មិន​ធ្លាប់​ដុស​សម្អាត​ធ្មេញ​សោះ​ទំនងជា​ងាយ​នឹង​កើត​ជំងឺ​បេះដូង​សរសៃឈាម​ជាង​អ្នក​ដុស​សម្អាត​ធ្មេញ​ពីរដង​ក្នុង​មួយថ្ងៃ​រហូតដល់ ៧០​ភាគរយ​។ អ្នក​ដែលមាន​អនាម័យ​មាត់​ធ្មេញ​មិនល្អ​ក៏​ប្រឈម​កាន់តែ​ខ្ពស់​នឹង​សារធាតុ​ជម្រុញ​ដល់​ការ​រលាក​ផងដែរ​។​

​យ៉ាងណាមិញ ការសិក្សា​នេះ​មិនបាន​បញ្ចាក់​អំពី​ទំនាក់ទំនង​រវាង​សុខភាព​មាត់​ធ្មេញ និង​ជំងឺ​បេះដូង​សរសៃឈាម​ឡើយ​។ វា​ប្រហែលជា អ្នក​ដែល​ដុស​សម្អាត​ធ្មេញ​កាន់តែច្រើន​កាន់តែ​មាន​សុខភាព​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com