ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​មនុស្ស​ត្រូវតែ​ដើរខ្យល់​?
29, Nov 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ដើរខ្យល់ ដែល​មនុស្ស​ភាគច្រើន​មានការ​ខ្មាសអៀន​ក្នុងការ​បញ្ចេញ​ខ្យល់ តែ​ជា​រឿង​មួយ​ធម្មតា​ទៅហើយ ទាំង​មិនអាច​ចៀសបាន​។ ការពិតទៅ ការបញ្ចេញ​ខ្យល់ មាន​ក្លិនស្អុយ​បន្តិច​មែន តែ​យើង​ក៏​មិនអាច​ទប់​វា​មិន​ឲ្យ​ចេញមក​ដែរ​។ ដូច្នេះ កុំ​ខ្លា​ចនឹង​បញ្ចេញ​មក​អី ទុក​វា​បញ្ចេញ​មក​ដោយ​ឯកឯង​ទៅ​។​


​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ News Republic  ការដើរ​ខ្យល់ មាន​សារៈប្រយោជន៍​ច្រើនយ៉ាង​ដែល​យើង​ចាំបាច់​ត្រូវតែ​បញ្ចេញ​ខ្យល់ ទាំង​ទ្រាំ​ទទួល​ក្លិន​មិនល្អ​មាន​ដូចខាងក្រោម​៖

១. ដើម្បី​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​។​
២.​ជៀស​ផុតពី​ជំងឺ​ឬ​ស​ដូង​បាត​។​
៣. ជៀស​ផុតពី​ការកើត​រោគសញ្ញា​នានា ការពារ​ពី​ជំងឺ​បេះដូង និង​ជំងឺ​រលោក​សន្លាក់​។  
៤. ជួយ​កាត់បន្ថយ​ការ​ហើមពោះ ដោយសារតែ​ទទួលទាន​ចំណីអាហារ​ច្រើន​។
៥. អាច​បំបាត់​ការ​ចុកពោះ ដោយសារតែ​បរិភោគ​អាហារ​មិនល្អ ដែល​ធ្វើ​ឲ្យ​មាន​ការឈឺ​ចុកចាប់​។ ដើម្បី​ឲ្យ​ក្រពះ ពោះវៀន ដំណើរ​ការល្អ​នោះ គួរតែ​ទទួលទាន​របប​អាហារ​ណា ជា​មិត្ត​ល្អ​សម្រាប់​ក្រពះ ពោះវៀន និង​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ថ្ងៃ​៕



Tag:
 ​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com