ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វីតាមីន D ប្រហែលជាជួយបន្ថយការកើតជំងឺទឹកនោមផ្អែមប្រភេទទី១
× យោងទៅតាមសេចក្តីរាយការណ៍របស់ Mail Online បានឲ្យដឹងថា វីតាមីន D ក្នុងកុមារតូចៗអាចបង្ការការកើតជំងឺទឹកនោមផ្អែមប្រភេទទី២បាន។ ថ្នាំបំប៉នជាប្រភេទពន្លឺព្រះអាទិត្យនឹងបង្កើនមុខងារប្រព័ន្ធភាពស៊ាំដល់កុមារដែលងាយនឹងកើតជំងឺនេះ ហើយក៏បន្ថយការប្រឈមមុខផងដែរ។
ជំងឺទឹកនោមផ្អែមប្រភេទទី១ រាងកាយមានការផលិតអង់ទីគ័រដែលទៅបំផ្លាញកោសិការបស់លំពែង។ មានន័យថា លំពែងមិនអាចផលិតអាំងស៊ុយលីនដែលជាអ័រម៉ូនសម្រាប់គ្រប់គ្រងជាតិស្ករក្នុងឈាមបានទេ។ ជំងឺណេះត្រូវបានគេដឹងថា ជាជំងឺតពូជ ថ្វីបើមនុស្សភាគច្រើនមានប្រវត្តិកើតជំងឺណេះមិនកើតជំងឺនេះក៏ដោយ។
អ្នកស្រាវជ្រាវបានតាមដានទៅលើក្មេងមួយក្រុមធំដែលមានការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី១ជាលក្ខណៈតំណរពូជ និងព្យាយាមរកមើលថាតើវីតាមីន D មានអ្វីប៉ះពាល់ដល់ការប្រឈមនឹងការកើតជំងឺនេះឬអត់។ ការសិក្សានេះបានវាស់កម្រិតវីតាមីន D ក្នុងពេលគេជាទារក និងធំបន្តិច បន្ទាប់មកធ្វើការប្រៀបធៀបចំនួនវីតាមីន D នេះជាមួយអ្នកដែលមាន និងមិនមានកើតអង់ទីគ័រ។
ជាទូទៅ កាលណាវីតាមីន D កាន់តែខ្ពស់មានការជាប់ទាក់ទងនឹងការបន្ថយការផលិតអង់ទីគ័រកាន់តែច្រើន ហើយក៏បន្ថយការកើតជំងឺទឹកនោមផ្អែមប្រភេទទី១ដែរ។ យ៉ាងណាមិញ មិនមែនក្មេងទាំងអស់ដែលមានអង់ទីគ័រដឹងតែកើតជំងឺទឹកនោមផ្អែមប្រភេទទី១ឡើយ។
យើងក៏មិនដឹងដែរថា តើវីតាមីន D នេះមានអ្វីប៉ះពាល់នឹងការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី១លើប្រជាជនទូទៅ ឬតែលើក្មេងដែលមានការប្រឈមមុខជាលក្ខណៈដំណរពូជឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com