ជាតិ
សេដ្ឋកិច្ច
វិធីសាស្ត្រ​ដើម្បី​ទាក់ទាញ​អ្នក​ជួល​ជា​ជនជាតិ​បរទេស
24, Dec 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
ម្ចាស់ផ្ទះ ឬ​ម្ចាស់​អចលនទ្រព្យ​ដែល​ឆ្លាត​វៃ​ត្រូវ​ដឹងថា ការទាក់ទាញ​អ្នក​ជួល​ជា​ជនបរទេស វា​ជា​ការជួល​ដ៏​ល្អ ហើយ​វា​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ជាច្រើន ពី​អចលនទ្រព្យ​របស់​ពួកគេ​។ ដូច្នេះ តើ​អ្នក​ទាក់ទាញ​អ្នក​ជួល​ជា​ជនបរទេស មក​ជួល​អចលនទ្រព្យ​របស់​អ្នក ដោយ​របៀប​ណា​?

 

.​ផ្សព្វផ្សាយ​អចលនទ្រព្យ​របស់​អ្នក​តាម​អន​ឡាញ​៖ អ្នក​ជួល​ជា​ជនបរទេស តែងតែ​ស្វែងរក​ផ្ទះជួល​តាម​អន​ឡាញ មុននឹង​ផ្លាស់ប្ដូរ​មក​រស់នៅក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះ​លោកអ្នក ត្រូវ​ផ្សព្វផ្សាយ​អចលនទ្រព្យ របស់​អ្នក​តាម​ប្រព័ន្ធ​អន​ឡាញ​ណាមួយ ចាប់ពី​រយៈពេល​៣​ខែ​ឡើងទៅ មុននឹង​អាច​រក​អ្នក​ជួល​បាន​។ ការផ្សព្វផ្សាយ​អចលនទ្រព្យ​របស់​អ្នក ជាមួយ Realestate.com.kh គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ ដើម្បី​ឱ្យដល់​អ្នក​ជួល​ជា​ជនបរទេស​។ 
 
.​រូបថត​៖ ជនបរទេស​កម្រ​នឹង​មក​មើ​លអ​ចនទ្រ​ព្យ​បាន​ដោយផ្ទាល់​នោះទេ ដោយសារ​ពួកគេ​ជា​ជន​ចំណូល​ថ្មី ដែល​មក​រស់នៅក្នុង​តំបន់​។ ពួកគេ​ផ្អែកទៅលើ​រូបភាព ដែលមាន​គុណភាព​ខ្ពស់ ដូច្នេះ​ត្រូវ​ប្រើ​កាមេរ៉ា​ដ៏​ល្អ​មួយ ចូរ​កុំ​ប្រើ​កាមេរ៉ា​ទូរ​សព្ទ​របស់​អ្នក​! រូបថត​អចលនទ្រព្យ ត្រូវតែ​ច្បាស់ ហើយ​ថត​ចេញពី កាមេរ៉ា ដែល​គុណភាព​ខ្ពស់​។ 

.​សេវាកម្ម​៖ អ្នក​ជួល​បរទេស​ផ្លាស់​ទីលំនៅ​មកកាន់​ប្រទេស​កម្ពុជា ពួកគេ​អាច​រស់​ជាមួយ​កូនក្មេង​តូចៗ​។ ដូច្នេះ​ប្រសិនបើ​ផ្ទះ​របស់​លោកអ្នក មាន​ទីតាំងនៅ​ជិត​សាលារៀន វា​ពិតជា​ល្អ​មែនទែន​។ សាលារៀន​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សហគម ជនបរទេស ដែល​ផ្លាស់​ទីលំនៅ​មក​រស់នៅ ជាមួយ​កូនក្មេង​តូចៗ​របស់​ពួកគេ​។ 
 
.​ការរៀបចំ​៖ តើ​មាន​គ្រឿង​សង្ហា​រឹម​គ្រប់គ្រាន់​ដែរឬទេ​? ត្រូវ​រៀបចំ​ឱ្យបាន​ល្អ ដើម្បី​ផ្ដល់នូវ​គ្រឿង​សង្ហា​រឹម​ដែល​ពួកគេ​ត្រូវការ ដើម្បី​ជួយ​ឱ្យ​ជនបរទេស បានចាប់ផ្ដើម​រស់នៅក្នុង​ប្រទេស​កម្ពុជា​បាន​។ 
 
.​ភាពស្រស់ស្អាត​៖ មធ្យោបាយ​តែមួយ​ប៉ុណ្ណោះ ដែល​អ្នក​អាច​កំណត់​តម្លៃ​ជួល​បាន គឺថា​តើ​អចលនទ្រព្យ​ដែល​អ្នក​កំពុងតែ​ជួល មើលទៅ​ល្អ​ដែរឬទេ​? ចូរ​យក​របស់របរ​ផ្ទាល់ខ្លួន​ទាំងឡាយ​ចេញ​ឱ្យអស់​ជញ្ជាំង​មើលទៅ​មាន​ភាពស្រស់ស្អាត មាន​សោភ័ណភាព បង្ហាញ​នូវ​លក្ខណៈពិសេស​នៃ​អចលនទ្រព្យ​របស់​អ្នក​នៅក្នុង​រូបភាព ហើយ​រៀបរាប់​ព័ត៌មាន​លម្អិត នៃ​អចលនទ្រព្យ​របស់​អ្នក​ឱ្យបាន​ច្បាស់    អំពី   លក្ខណៈពិសេស ដែល​មិនបាន​បង្ហាញ​នោះ​ហើយ គឺជា​ការផ្សព្វផ្សាយ​ដែល​ល្អ​បំផុត​។ 
 
.​សុវត្ថិភាព​៖ សុវត្ថិភាព​គឺជា​រឿង​ដែល​សំខាន់បំផុត សម្រាប់​អ្នក​ជួល​ជា​ជនបរទេស ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់ ពន្យល់​អំពី​សុវត្ថិភាព លើ​អចលនទ្រព្យ​របស់​អ្នក ដែលមាន​ដូចជា​៖ កាមេរ៉ា​សុវត្ថិភាព សន្តិសុខ របង​ការពារ អ្នកជិតខាង​មាន​សន្ដាន​ចិត្តល្អ ហើយ​ធានា​សុវត្ថិភាព សម្រាប់​អ្នក​ដែល​ចូល​រស់នៅ​ថ្មី​។ 
(​សារព័ត៌មាន​Thmeythmey ទទួលបាន​សិទ្ធិ​ដកស្រង់ និង​ផ្សព្វផ្សាយ​បន្ត​ពី  https://www.realestate.com.kh/km/news/how-can-i-attract-expat-rental-tenants/)
 

Tag:
 អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com