អន្តរជាតិ
បាហុនិកា​តាម​យន្តហោះ​វ័យ​៨១​ឆ្នាំ មិនទាន់មាន​គម្រោង​ចូលនិវត្តន៍​នោះឡើយ​
24, Dec 2017 , 7:30 pm        
រូបភាព
ដោយ: ធីតា
ទោះ​បំពេញការងារ​ជាង​៦០​ឆ្នាំ​ហើយក៏​ដោយ ក៏​លោកយាយ Bette Nash បច្ចុប្បន្ន​អាយុ​៨១​ឆ្នាំ មិនមាន បំណង​ចេញ ពី​អាជីព​បម្រើការ​លើ​យន្តហោះ [​បាហុនិកា​] នោះឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។



 
​ក្នុង​ដំណើរ​លើ​យន្តហោះ American Airlines ពី​បូ​ស្តុ​ន​ទៅ​វ៉ាស៊ីនតោន​ឌី​ស៊ី លោកយាយ Bette Nash ហាក់​មិន​មានការ នឿយហត់​នោះឡើយ ដោយ​គាត់​តែងតែ​ផ្តល់​ស្នាមញញឹម​ដាក់​អ្នកដំណើរ​ជានិច្ច ដូច​អ្វីដែល​គាត់​តែង​ធ្វើ​នា​រយៈពេល​៦​ទសវត្ស​ន៍​កន្លងមកនេះ​។​
 


​នៅ​សហរដ្ឋអាមេរិក អ្នកបើកបរ​យន្តហោះ ត្រូវ​ចូលនិវត្តន៍​ក្នុង​អាយុ​៦៥​ឆ្នាំ ប៉ុន្តែ​មិនមាន​ការដាក់កំហិត​ណាមួយ​លើ​មុខងារ​ជា បាហុនិកា​នោះឡើយ ដូច្នេះ​លោកយាយ Bette Nash អាច​បន្ត​អាជីព​របស់ខ្លួន ហើយ​ទំនងជា​មនុស្ស​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ផងដែរ​។​


 
​ក្នុង​បទ​សម្ភាស​ជាមួយ AFP លោកយាយ Bette Nash បាន​រៀបរាប់ថា​៖ «​ខ្ញុំ​ចូល​គេង​រៀងរាល់​ម៉ោង​២​យប់ និង​ក្រោក​យ៉ាង​ទៀងទាត់​»​។ គាត់​មាន​លំ​ដៅ​ដ្ឋា​នៅ Virginia ជាមួយ​កូនប្រុស​តែ​ម្នាក់​គត់​ដែល​ពិការ ហើយ​តែងតែ​រង់ចាំ​វត្តមាន​លោកយាយ​មកពី​ធ្វើការ​ជានិច្ច​។​
 
​លោកយាយ Nash ចូល​បម្រើការ​ជា​បាហុនិកា​តាម​យន្តហោះ​តាំងពី​អាយុ​២១​ឆ្នាំ ខណៈ​លោក Dwingh Eisenhower ជា​ប្រធាន​ក្រុមហ៊ុន Eastern Air Lines​។ នា​អំឡុង​ឆ្នាំ​១៩៩០ គាត់​ក៏​ធ្លាប់​បម្រើការ​រយៈពេល​ខ្លី​នៅ​ក្រុមហ៊ុន​អាកាសចរណ៍ Trump Shuttle របស់លោក​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​ផងដែរ​។​
 
​លោកយាយ Nash នឹង​ប្រារព្ធ​ខួបកំណើត​អាយុ​៨២​ឆ្នាំ​របស់ខ្លួន​នា​ថ្ងៃទី​៣១ ខែធ្នូ​។ តើ​លោកយាយ​នឹង​បម្រើការ​រហូតដល់​អាយុ​៩០​ឆ្នាំ ឬ​យ៉ាងណា​? លោកយាយ​ថា ប្រហែលជា​មិន​ដល់​ឡើយ ប៉ុន្តែ​បច្ចុប្បន្ន​គាត់​ក៏​មិនទាន់មាន​គម្រោង​ចូលនិវត្តន៍​នោះដែរ​៕
 

Tag:
 យន្តហោះ​
  បាហុនិកា
© រក្សាសិទ្ធិដោយ thmeythmey.com