ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការហាត់​ក្បាច់​យូ​ហ្គា​អាចជួយ​ពង្រឹង​ដល់​ការឈឺ​ចង្កេះ​បាន​
27, Dec 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹងថា ការហាត់​យូ​ហ្គា​អាចជួយ​បំបាត់​ការឈឺចាប់​នៅ​ឆ្អឹងខ្នង​បាន ហើ​វា​ក៏​ជា​វិធី​ដែល​គ្រូពេទ្យ​គាំទ្រ​ផងដែរ​។ ការហាត់​យូ​ហ្គា​អាចជួយ​ពង្រឹង​ដល់​មុខងារ និង​បំបាត់​ការឈឺចាប់​ដែល​ជាប់ទាក់ទង​នឹង​ការឈឺ​ចង្កេះ​រ៉ាំរ៉ៃ​លើ​មនុស្ស​មួយចំនួន​។​



​ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅលើ​លទ្ធផល​នៃ​ការសិក្សា​ចំនួន ១២ ដែល​ប្រៀបធៀប​គ្នា​ទៅលើ​ឥទ្ធិពល​នៃ​ការហាត់​យូ​ហ្គា​ជាមួយនឹង​ការព្យាបាល​ផ្សេងៗ​ទៀត​ដូចជា​ការព្យាបាល​ដោយ​ចលនា​ព្រមទាំង​មិនមាន​ការព្យាបាល​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការហាត់​យូ​ហ្គា​មាន​អត្ថប្រយោជន៍​មួយចំនួន​សម្រាប់​អ្នក​ដែល​ឈឺចង្កេះ​នៅពេល​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មិនបាន​ហាត់ប្រាណ​នៅ​តំបន់​ខ្នង​។​

​លទ្ធផល​គឺ​មិនសូវ​ល្អ​ឡើង​ចំពោះ​អ្នក​ដែល​បាន​ហាត់ប្រាណ​នៅ​របៀប​ផ្សេងៗ​។ យ៉ាងណាមិញ ការហាត់​យូ​ហ្គា​គឺមាន​ការបញ្ចូល​នូវ​ការធ្វើ​ចលនា​រាងកាយ និង​គ្រប់គ្រង​ការដកដង្ហើម ហើយ​ពេលខ្លះ​ក៏មាន​ការ​តាំ​សមាធិ​ផងដែរ​។​

​មានការ​ណែនាំ​មួយចំនួន​ទៅលើ​ការព្យាបាល​ការឈឺ​ចង្កេះ​ខ្នង​រយៈពេល​វែង​ដូចជា ការប្រើ​ថ្នាំ​បំបាត់​ឈឺ ការហាត់​ប្រាណ ការព្យាបាល​ដោយ​ធ្វើ​ចលនា ឬ​ការព្យាបាល​ដោយ​ប្រើ​ភាព​ឆ្លាត​វៃ​។​

​អ្វីដែល​សំខាន់​នោះ​គឺថា អ្នក​ត្រូវតែ​រស់នៅ​បែប​សកម្ម​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​ដើម្បី​អាច​ងាយ​នឹង​ស្រួលបួល​ពី​ការឈឺចាប់​ទាំងឡាយ​បាន​កាន់តែ​លឿន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com