ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សម័យនេះ មនុស្សស្រីញ៉ាំគ្រឿងស្រវឹងចង់ស្មើរដៃគ្នានឹងបុរសហើយ
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian បានឲ្យដឹងថា ស្ត្រីត្រូវបានគេរកឃើញថាមានការញ៉ាំគ្រឿងស្រវឹងច្រើនៗដូចមនុស្សប្រុសដែរ។ វាគឺជាការសង្កេតមួយបានមកពីជុំវិញពិភពលោក ហើយក៏បានឲ្យដឹងថា គំលាតរវាងបុរស និងស្ត្រីកំពុងតែជិតគ្នាលឿនណាស់នៅពេលនិយាយដល់ការញ៉ាំគ្រឿងស្រវឹង និងផលវិបាកដែលគ្រោះថ្នាក់ទាក់ទងនឹងគ្រឿងស្រវឹង។
អ្នកស្រាវជ្រាវបានពិនិត្យទៅលើការសិក្សាចំនួន ៦៨ ដែលបានមកពីជុំវិញពិភពលោកដែលគេសិក្សាលើមនុស្សកើតចាប់ពីឆ្នាំ ១៨៩១ដល់ ២០០០ ដើម្បីពិនិត្យមើលថាមានការប្រែប្រួលអ្វីលើការញ៉ាំគ្រឿងស្រវឹងរវាងបុរស និងស្ត្រីដែរឬអត់។
ក្នុងដើមឆ្នាំ ១៩០០ បុរសត្រូវបានគេរកឃើញថា ទំនងជាញ៉ាំគ្រឿងស្រវឹងច្រើនជាងស្ត្រីពីរដង និងទំនងជាបង្កបញ្ហាទាក់ទងនឹងគ្រឿងស្រវឹងនេះរហូតដល់ ៣ដងឯណោះ។ ប៉ុន្តែឥឡូវនេះ វាមានភាពខុសគ្នាតិចទៅៗហើយ មានន័យថាមនុស្សទាំងពីរភេទនេះអាចជិតនឹងញ៉ាំគ្រឿងស្រវឹងច្រើនៗស្មើគ្នាហើយ។
អ្នកដឹកនាំការសិក្សានេះបានឲ្យដឹងថា ការរកឃើញនេះបញ្ជាក់អំពីតម្រូវការនៃការផ្តោតសំខាន់ទៅលើស្ត្រីវ័យក្មេងដើម្បីបន្ថយការញ៉ាំគ្រឿងស្រវឹង និងបញ្ហាដែលពាក់ព័ន្ធ។ ស្ត្រីគឺងាយនឹងមានគ្រោះថ្នាក់ជាងគេនៅពេលញ៉ាំគ្រឿងស្រវឹងដោយសារតែកត្តាជាច្រើនដូចជា វាអាចនឹងនៅក្នុងខ្លួនស្ត្រីយូរជាងបុរសជាដើម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com