ពីនេះ ពីនោះ
«​លិខិត​ប័ណ្ណ​»​និង​«​ខិត្តប័ណ្ណ​»​តើ​ពាក្យ​ណា​ត្រឹមត្រូវ​?
28, Dec 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​មួយចំនួន​មិនទាន់​យល់ច្បាស់​ថា រវាង​ពាក្យ «​លិខិត​ប័ណ្ណ​»​និង​«​ខិត្តប័ណ្ណ​» តើ​ប្រើពាក្យ​ណា​ត្រឹមត្រូវ​?



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​«​ខិត្តប័ណ្ណ​»​មានន័យថា​សំបុត្រ​ដែល​គេ​បោះ​បាច ឬ​ចែក​ផ្សាយ ដើម្បី​ឲ្យ​ដឹង​ពី​ដំណឹង​អ្វីមួយ​។ ឧទាហរណ៍​៖ ឈរ​ចែក​ខិត្តប័ណ្ណ​ឲ្យ​សិស្សានុសិស្ស​អំពី​កម្មវិធីសិក្សា និង​អាហារូបករណ៍​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com