ពីនេះ ពីនោះ
«​ភាន់​»​និង​«​ភ័ន្ត​»​ពាក្យ​ណា​ត្រឹមត្រូវ​?
29, Dec 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកអាន​មួយចំនួន​នៅតែ​មិនទាន់​កត់សម្គាល់ថា​ពាក្យ​មួយណា​ត្រឹមត្រូវ ឬ​ពាក្យ​មួយណា​ខុស​ឡើយ​។ យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​នូវ​ពាក្យ​ទាំងពីរ​នេះ គឺ​ត្រឹមត្រូវ​ដូចគ្នា អាច​សរសេរ ជា «​ភាន់​»​ឬ​«​ភ័ន្ត​»​ក៏បាន​។ ប៉ុន្តែ​គ្រាន់តែ​ពាក្យ «​ភាន់​»​អ្នកអាន​និយម​សរសេរ​ជាង​ពាក្យ «​ភ័ន្ត​»​។ ដែល​«​ភាន់​»​និង​«​ភ័ន្ត​»​មានន័យថា ភាន់ភាំង​, ស្រឡាំងកាំង​, ភាន់ច្រឡំ​។ ឧទាហរណ៍​៖ ភាន់គំនិត​, ភាន់​សា្មរ​តី​៕




Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com