ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើ​៣ ដែល​ជួយ​ការពារ​ថ្លើម​របស់​អ្នក​
30, Dec 2017 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​ការពារ​ថ្លើម​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ អ្នក​អាច​ពិសារ​ផ្លែឈើ​ទាំង​៣​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​ដែលមាន​ជំងឺថ្លើម អាច​ពិសារ​ផ្លែ​ឳ​ឡឹ​ក​ក្នុង​រដូវក្តៅ​បាន ព្រោះ​ផ្លែឈើ​មួយ​នេះ អាចជួយ​ធ្វើ​ឲ្យ​ថ្លើម​អ្នកមាន​សុខភាព​ល្អ​។ ប៉ុន្តែ​អ្នក​មិនគួរ​ពិសារ​ឳ​ឡឹ​ក​ក្លាសេ ឬ​ឳ​ឡឹ​ក​ដែល​ចិត​ហើយ​យូរ​នោះទេ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បាន​។ ក្នុងពេលដែល​អ្នក​ពិសារ អ្នក​មិនអាច​ញ៉ាំ​ហួស​ពី​បរិមាណ​៣០០​ក្រាម​ផងដែរ​។​

2.    ចេក ជា​ផ្លែឈើ​ដែល​អាចធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្តបាន​។ វា​ជា​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ជាច្រើន ដែល​អាចជួយ​ថ្លើម​អ្នក​ឲ្យ​បញ្ចេញ​ជាតិពុល​។ ជាពិសេស វា​ក៏​អាចជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ឲ្យ​រឹងមាំ​ផងដែរ​។​

3.    ទំពាំងបាយជូរ ជា​ផ្លែឈើ​ដែល​អាច​រក្សា​ថ្លើម​របស់​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​។ ជាពិសេស វា​ក៏​អាចជួយ​កាត់បន្ថយ​សម្ពាធ​ផ្សេងៗ​ដែល​អាចធ្វើ​ឲ្យ​ថ្លើម​របស់​អ្នក​កើតមាន​បញ្ហា​ផងដែរ​។ ដូចនេះ អ្នក​អាច​បរិភោគ​ផ្លែឈើ​ទាំង​៣​នេះ ដើម្បី​រក្សា​ថ្លើម​របស់​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com