ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វីតាមីន D អាច​ការពារ​ពី​ការធ្វើ​ទុក្ខ​ជំងឺហឺត​ធ្ងន់ធ្ងរ​បាន​
30, Dec 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្នាំ​បំប៉ន​វីតាមីន D អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការធ្វើ​ទុក្ខ​ធ្ងន់ធ្ងរ​នៃ​ជំងឺហឺត​រហូតដល់​ពាក់​កណ្តាល​។ រឿងនេះ​បានមកពី​ការ​រំលឹក​ឡើងវិញ​នៃ​ការសិក្សា​មុនៗ ហើយក៏​បាន​ឲ្យ​ដឹងថា វីតាមីន D អាចមាន​ឥទ្ធិពល​ការពារ​មួយ​ក្នុងការ​ប្រឆាំងនឹង​ការធ្វើ​ទុក្ខ​ជំងឺហឺត​ធ្ងន់ធ្ងរ​នៅពេល​ទទួលបាន​ការព្យាបាល​ធម្មតាៗ​។​



 វីតាមីន D ត្រូវបាន​បង្កើតឡើង​ក្នុង​ស្បែក​នៅពេល​វា​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​។ ប្រជាជន​អង់គ្លេស​ភាគច្រើន​មាន​ចំនួន​វីតាមីន​មួយ​នេះ​ទាប​ជាពិសេស​រដូវរងារ​តែម្តង ដោយសារតែ​មិនសូវមាន​ពន្លឺព្រះអាទិត្យ​។ អ្នក​ដែលមាន​វីតាមីន D ទាប​ហាក់បីដូចជា​ងាយ​នឹងធ្វើ​ទុក្ខ​ដោយសារ​ជំងឺហឺត​ណាស់​។​

​ជា​អ​កុស​ល្យ ការ​រំលឹក​លើ​ការសិក្សា​មួយ​នេះ​មិនអាច​ប្រាប់​ឲ្យ​ដឹងថា តើ​មនុស្ស​គ្រប់គ្នា​ដែលមាន​ជំងឺហឺត​សុទ្ធតែ​ទទួលបាន​ប្រយោជន៍​ពី​ការ​លេបថ្នាំ​វីតាមីន D ឬ​អត់​ឡើយ​។ ជាមួយគ្នានេះដែរ គេ​ក៏​មិនបាន​ណែនាំ​ថា​ត្រូវ​ប្រើ​កម្រិត​វីតាមីន​មួយ​នេះ​ប៉ុន្មាន​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com