ពីនេះ ពីនោះ
«​ស្រែស​»​និង​«​ស្រែះ​»​ខុសគ្នា​ដូចម្តេច​?
30, Dec 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ស្រែស​»​និង​«​ស្រែះ​»​មាន​សូរសព្ទ​ដូចគ្នា តែ​អត្ថន័យ​ផ្សេងគ្នា​។ «​ស្រែស​»​សំដៅលើ ស្រួយ​ខ្លាំង​។  ចំណែក​«​ស្រែះ​»​សំដៅលើ ចាក់​ចេស​ប្រទាក់​ឆ្វាក់​ញឹក​ជា​ក្រឡា​ល្អិតៗ​។​



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​បាន​ពន្យល់​ពាក្យ «​ស្រែស​»​មានន័យថា ស្រួយ​ខ្លាំង​។ ឧទាហរណ៍​៖ នំ​ដំឡូងបារាំង​ស្រួយស្រែស​គួរ​ឲ្យ​ចង់​ញុំ​ា​។ ជាទូទៅ​«​ស្រែស​»​ប្រើ​រួមផ្សំ​ជាមួយ​សម្ដី មានន័យថា សម្តី​ស្រួយស្រែស​, សម្តី​ស្រួយ​ច្បាស់លាស់​។

​ចំណែក​«​ស្រែះ​»​គឺ​សំដៅលើ​ចាក់​ចេស​ប្រទាក់​ឆ្វាក់​ញឹក​ជា​ក្រឡា​ល្អិតៗ​។ ឧទាហរណ៍​៖ ស្រែះ​សំពត់​ធ្លុះ​។ ម្យ៉ាងវិញទៀត​ពាក្យ​«​ស្រែះ​»​ជា​ឈ្មោះ​អាវ ឬ​កន្សែង​ជាដើម ដែល​ស្រែះ​ជា​ក្រឡា​ល្អិតៗ មានដូចជា អាវ​ស្រែះ , កន្សែង​ស្រែះ​។ ចំពោះ​ពាក្យ​«​ស្រែះ​»​នេះដែរ សម្រាប់​សម្គាល់​ឈ្មោះ​ផ្សិត​ស្រែះ​ដែលជា​ផ្សិត​ពុល​ដែល​មិនអាច​បរិភោគបាន​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com