ជាតិ
សេដ្ឋកិច្ច
មិនមែន​ឲ្យ​តែ​ប្រទេស​ណាមួយ​ជំពាក់​បំណុល​គេ​ច្រើន​ដឹង​តែ​ជា​រឿង​អាក្រក់​នោះទេ​!
31, Dec 2017 , 10:14 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក​សាស្ត្រាចារ្យ តេង ដឺ​លុច បាន​ពន្យល់ថា មិនមែន​ឲ្យ​តែ​គ្រប់​ប្រទេស​ដែល​ជំពាក់​គេ​ច្រើន សុទ្ធតែជា​រឿង​អាក្រក់​សម្រាប់​សេដ្ឋកិច្ច​នោះទេ​។ លោក​បាន​លើកឡើងថា ប្រទេស​នីមួយៗ នៅពេល​ចំណូល​ថវិកា​របស់ខ្លួន​មិន​គ្រប់​នឹង​ការចំណាយ បាន​ស្វះ​ស្វែងរក​ប្រភព​ទុន​បន្ថែម តាមរយៈ​ការខ្ចីប្រាក់​ពី​ក្រៅប្រទេស ឬ​បោះ​បណ្ណ​បំណុល​រដ្ឋ ដើម្បី​យកមក​វិនិយោគ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ដែល​រួមមាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​រ័​ន្ត​ជាដើម​។



​សូម​ស្ដាប់​ការបកស្រាយ​របស់ លោក តេង ដឺ​លុច ដូចតទៅ​៖




​បណ្ឌិត​សេដ្ឋកិច្ច​រូបនេះ បន្ថែមថា ការ​ជំពាក់​បំណុល​របស់​រដ្ឋ​មួយ​អាច​ដឹងថា​មាន​បញ្ហា ឬ​មិនមាន គឺ​អាស្រ័យ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​ថា តើ​អាច​ទ្រទ្រង់​ទំហំ​បំណុល​បាន​កម្រិតណា​? សូចនាករ​ដ៏​សំខាន់ ដើម្បី​វាស់វែង​កម្រិត​ហានិភ័យ​នៃ​បំណុល​នោះ គឺ​ផលិតផល​ជាតិ​សរុប (GDP)​។ ឧទាហរណ៍​កម្ពុជា តាម​កម្រិត​អភិវឌ្ឍន៍​របស់ខ្លួន ស្ថាប័ន​អន្តរជាតិ​បានកំណត់​ថា​អាច​ជំពាក់​បំណុល​មិន​លើសពី ៤០​ភាគរយ​នៃ GDP ៕


Tag:
 បំណុល​
© រក្សាសិទ្ធិដោយ thmeythmey.com