ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បាក់តេរី​ក្នុង​ពោះវៀន​ក្មេង​អាចមាន​ឥទ្ធិពល​លើ​ការ​ប្រឈម​នឹង​អា​ឡែ​ហ្ស៊ី​
31, Dec 2017 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​ទារក​ទើបនឹង​កើត​អាចមាន​ឥទ្ធិពល​ទៅលើ​ការ​ប្រឈម​នឹង​ការកើត​ជំងឺហឺត​របស់​ពួកគេ​បាន​។ រឿងនេះ​បានមកពី​ការសិក្សា​មួយ​ដែល​រកឃើញ​ទំនាក់ទំនង​មួយ​រវាង​បាក់តេរី​ក្នុង​ពោះវៀន និង​មេរោគ​ផ្សិត ព្រមទាំង​ការ​ប្រឈម​នឹង​ជំងឺហឺត ប៉ុន្តែ​វា​ដូចជា​មិនទាន់​ច្បាស់​សោះ​ថា តើ​ការ​ប្រឈម​នេះ​អាច​កាត់បន្ថយ​ដោយ​របៀប​ណា​។



​ការពិនិត្យ​ទៅលើ​លាមក​របស់​ទារក​មួយ​ខែ​ចំនួន ១៣០​នាក់ ត្រូវបាន​គេ​រកមើល​លើ​ប្រភេទ​បាក់តេរី និង​មេរោគ​ផ្សិត​ដែលមាន​ក្នុងនោះ​។ យោង​ទោ​តាម​ការវិភាគ ថ្នាក់​បណ្តុះ​ខាងលើ​ត្រូវបាន​គេ​បែងចែក​ជា​បី​ក្រុម​គឺ​៖ Neonatal Gut Microbiota (NGM)1, NGM2 nig NGM3​។​

​ការសិក្សា​បាន​រកឃើញថា ក្មេង​ដែលមាន​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​អា​ឡែ​ហ្ស៊ី និង​ជំងឺហឺត​គឺមាន​ចំនួន​បាក់តេរី​សំខាន់ៗ​ក្នុង​ពោះវៀន​តិច ហើយ​ក៏មាន​មេរោគ​ផ្សិត​ក្នុង​ពោះវៀន​ច្រើន​ផងដែរ ដែល​រឿងនេះ​កើត​ឡើងលើ​កុមារ​ដែល​ស្ថិតក្នុង​ក្រុម NGM3​។​

​ប៉ុន្តែ​ការស្រាវជ្រាវ​នេះ​មាន​ដែន​កំណត់​ច្រើន ដូច្នេះ​រឿង​សំខាន់​នោះ​គឺថា គេ​មិនអាច​អះអាង​កាន់តែច្បាស់​ថា ការ​ដែលមាន​ចំនួន​បាក់តេរី​ក្នុង​ពោះវៀន​តិច ជាហេតុ​នាំ​ឲ្យ​កើត​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នោះទេ​។ ការស្រាវជ្រាវ​គ្រាន់តែ​អាច​ផ្តល់នូវ​ទំនាក់ទំនង​មួយ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ការសិក្សា​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត​ប៉ុណ្ណោះ​។ ថ្មីៗ​នេះ​អ្វីដែល​គេ​ដឹង​នោះ​គឺថា វិធីសាស្ត្រ​តែមួយគត់​ដែល​អាច​បន្ថយ​ការ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​របស់​ក្មេង​បាន​គឺ​ការ​បំបៅ​ដោះ​កូន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com