ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែ​ទទឹម​អាច​បំបាត់​ផលវិបាក​នៃ​ភាព​ចាស់​របស់​មនុ​ស្សបាន​
01, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី The Daily Telegraph បាន​ឲ្យ​ដឹងថា ផ្លែ​ទទឹម​អាច​បន្ថយ​ដំណើរ​ការណ៍​នៃ​ភាព​ចាស់​បាន​តាមរយៈ ជម្រុញ​ដល់​កោសិកា​បង្កើន​ឡើងវិញ និង​ជួសជុល​ខ្លួនឯង​។ ប៉ុន្តែ​មុនពេល​អ្នកសម្រេចចិត្ត​ទិញ​ផ្លែឈើ​មួយ​នេះ​ស្តុក​ទុក​នោះ ចូរ​ចាំ​ថា ការសិក្សា​នេះ​គឺ​ធ្វើ​ទៅលើ​ព្រូន និង​កណ្តុរ​ទេ​។



​សារធាតុ​មួយ​ដែលមាន​ឈ្មោះថា Urolithins ត្រូវបាន​ផលិត​ចេញពី​បាក់តេរី​ក្នុង​ពោះវៀន​នៅពេល​ធ្វើការ​រំលាយ​អាហារ​ដូចជា ផ្លែ​ទទឹម គ្រាប់​ធញ្ញជាតិ និង​បឺ​រី​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ផ្លែឈើ​មួយ​ក្នុងចំណោម​អាហារ​ទាំងនេះ​អាច​ផលិត Urolithin A ដែល​អាច​បង្កើន​ការរស់នៅ​របស់​ព្រូន​មូល​បាន​ពាក់កណ្តាល​។ វា​ក៏​ជួយ​ពង្រឹង​ដល់​មុខងារ​សាច់ដុំ​ក្នុង​សត្វ​កណ្តុរ​ផងដែរ​។

Urolithin A ហាក់បីដូចជា​ជួយ​ពង្រឹង​ដល់​ភាព​ចាស់​របស់​សាច់ដុំ​តាមរយៈ​ការជះឥទ្ធិពល​ទៅលើ Mitochondria របស់​កោសិកា​។ សមាសធាតុ​ជីវសាស្ត្រ​មួយ​នេះ​ច្រើនតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ថ្មពិល​របស់​កោសិកា ដោយសារតែ​វា​ជា​ផ្នែក​មួយ​នៃ​កោសិកា​សម្រាប់​បំ​លែង​អាហារ​ទៅជា​ថាមពល​។ ក្នុងពេល​អាយុ​កាន់តែច្រើន វា​នឹងមាន​ការថយចុះ​នូវ​មុខងារ​របស់ Mitochondria​។ ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា Urolithin A ធ្វើ​ឲ្យ​កោសិកា​អាច​យកឈ្នះ​ការខូចខាត​របស់ Mitochondria ហើយក៏​បង្កើន​ផលិតផល​ជា Mitochondria ល្អៗ​ដើម្បី​ជំនួស​ទៅវិញ​។​

​មិន​ខ្វល់​ថា​លទ្ធផល​ស្រដៀង​គ្នា​នេះ​នឹង​កើត​ឡើងលើ​មនុស្ស​ឬ​អត់​ឡើង តែ​ការសិក្សា​នេះ​កំពុងតែ​ស្ថិតក្នុង​ការរំពឹងទុក​ខ្លាំងណាស់​ហើយ​។ មនុស្ស​ចាស់​អាច​នឹងមាន​ភាពរឹងមាំ​លើ​សាច់ដុំ ព្រមទាំង​បេះដូង​និង​សួត​ដែរនោះ​តាមរយៈ​ការហាត់​ប្រាណ​ទៀងទាត់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com