ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការសិក្សា​៖ ទុក​ឲ្យ​កូន​យំ​នឹង​ពង្រឹង​ដល់​ការ​គេង​របស់គេ​
01, Jan 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹងថា ទារក​ដែល​គេង​បាន​យ៉ាង​ល្អ​លុះត្រាតែ​ទុក​ឲ្យ​គេ​យំ​។ ការសិក្សា​ដ៏​តូច​មួយ​នេះ​បាន​ឲ្យ​ដឹងថា ការដែល​បណ្តោយ​ទារក​យំ​នឹង​បង្កើន​រយៈពេល​នៃ​ការ​គេង​របស់​ពួកគេ ហើយក៏​បន្ថយ​ការ​ភ្ញាក់​ច្រើនដង​នៅពេល​យប់​ផងដែរ​។ ការគ្រប់គ្រង​កា​រយំ​របស់​ទារក​មាន​ការ​រងចាំ​រយៈពេល​មួយ​ខណៈពេលដែល​កូន​កំពុងតែ​យំ ដោយ​មិនមាន​ការលើក​គេ​ឡើង​នោះទេ​។



​ការសិក្សា​បានធ្វើការ​ប្រៀបធៀប​វិធីសាស្ត្រ​មួយ​នេះ​ជាមួយនឹង​វិធីសាស្ត្រ​អប់រំ​នៃ​ការ​គេង​បែប​ស្តង់​ដែរ ដោយ​ផ្អែកទៅលើ​ទម្លាប់​ម៉ោង​គេង​បែប​ស្តង់ដារ​មួយ ព្រមទាំង​វិធីសាស្ត្រ​ផ្សេង​មួយទៀត ដោយ​ឲ្យ​គេ​យំ​ជាប់​។

​លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​ឲ្យ​ដឹងថា វិធីសាស្ត្រ​ទាំងពី​មាន​ប្រសិទ្ធភាព​ជាង​វិធីសាស្ត្រ​អប់រំ​ការ​គេង​តែមួយ​ដែលជា​ការគ្រប់គ្រង​កូន​ឲ្យ​គេង​តែមួយគត់​។​រឿងនេះ​មិនមែន​មានន័យថា នឹង​បង្កើន​ភាព​ស្ត្រេ​ស​ដល់​ទារក ឬ​ប៉ះពាល់​ដល់​ការ​សាង​ចំណង​ទំនាក់ទំនង​រវាង​ម្តាយ​នឹង​កូន​ឡើយ​។

​អ្វី​ដែលជា​បញ្ហា​លើ​ការសិក្សា​នេះ​គឺថា វា​មាន​ទំហំ​តូច ដោយមាន​ទារក​ចូលរួម​តែ ១៤ ទៅ​១៥​នាក់​ប៉ុណ្ណោះ​។ វា​ក៏​ជា​រឿង​មួយ​ដែល​មិន​គ្រប់គ្រាន់​ដែរ​ក្នុង​ការប្រើ​លើ​ជីវិត​ពិតប្រាកដ​របស់​មនុស្ស​គ្រប់គ្នា​ដែលមាន​កូនតូច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com