ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្មេង​ដែល​របួស​ក្បាល​អាចមាន​ទំនាក់ទំនង​មិនល្អ​ជាមួយ​ឪពុកម្តាយ​
03, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹងថា ការដែល​មាន​របួស​ធ​ម្ម​តាៗ​លើ​ក្បាល​អាចធ្វើ​ឲ្យ​ទំនាក់ទំនង​ក្មេង​ជាមួយ​ឪពុកម្តាយ​ពួកគេ​មាន​បញ្ហា​ដែរ​។ ការសិក្សា​របស់​ប្រជាជន​កាណាដា​មួយ​នេះ​បាន​រកឃើញថា ក្មេង​ដែល​ធ្លាប់មាន​ការប៉ះទង្គិច ឬ​មាន​របួស​នៅ​ក្បាល​តិចតួច ប្រហែលជា​មានការ​ប្រែប្រួល​ប្រួល​អារម្មណ៍ និង​អាកប្បកិរិយា​។ ការ​មាន​របួស​ក្បាល​តិចតួច​គឺជា​រឿង​កើតមាន​ជា​ញឹកញាប់​លើ​ក្មេង​តូចៗ ហើយ​ប្រហែលជា​ប្រឈម​នឹង​បញ្ហា​នៃ​ការលូតលាស់​ខួរក្បាល​ផងដែរ​។ ក្រុម​សិក្សា​មួយ​នេះ​បារម្ភ​ថា ឥទ្ធិពល​ផ្លូវចិត្ត​នៃ​ការ​របួស​នៅ​ក្បាល​ប្រហែលជា​មិនអាច​មើលស្រាល​បានឡើយ​។



​ការសិក្សា​នេះ​មាន​គោលដៅ​វាយតម្លៃ​ទៅលើ​ឥទ្ធិពល​នៃ​ការលូតលាស់​ខាង​ផ្នែក​សង្គម​រស់នៅ នៃ​ការ​មាន​របួស​នៅ​ក្បាល​តិចតួច​លើ​ក្មេងៗ​អាយុ​ក្រោម ៥​ឆ្នាំ ចំនួន ៤៧​នាក់​។ ពួកគេ​បាន​ប្រៀប​ធឿ​ប​ជាមួយ​ក្មឹ​ង​ដែលមាន​របួស​នៅ​ឆ្អឹង ឬ​មិនមាន​របួស​សោះ​។ រយៈពេល ៦​ខែក្រោយ​ពី​មាន​របួស អ្នកស្រាវជ្រាវ​បាន​សង្កេត​ទៅលើ​ក្មេង និង​ឪពុកម្តាយ​ពួក​កេ​ក្នុង​រយៈពេល ៤៥​នាទី​នៃ​ការលេង ឬ​សកម្មភាព​ផ្សេងៗ​របស់​ពួកគេ ហើយក៏​បានធ្វើ​អត្រា​នៃ​ការទំនាក់ទំនង​ក្នុងចំណោម​ក្រុម​ដែលមាន​របួស​ក្បាល​ថា ពួកគេ​មាន​សកម្មភាព​មិនសូវ​ល្អ​ដូច​ក្រុម​ដែល​គ្មាន​របួស​ឡើយ​។ វា​ក៏​មិនមាន​អ្វី​ខុសគ្នា​ជាមួយគ្នា​នឹង​ក្រុម​ដែល​មានការ​បាក់បែក​ឆ្អឹង​ដែរ​។

​ឪពុកម្តាយ​មិនគួរណា​បារម្ភ​ខ្លាំង​អំពី​ការរកឃើញ​មួយ​នេះឡើយ​។ យ៉ាងណាមិញ ពួកគេ​បានដឹង​ច្បាស់​អំពី​កូន​ខ្លួនឯង ហើយ​បើសិនជា​ពួកគេ​គិតថា របួស​នៅ​ក្បាល​អាចមាន​ផលប៉ះពាល់​រយៈពេល​យូរ ពួកគេ​គួរតែ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួល​ការ​ព្រឹក្សា​បន្ថែម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com