ជាតិ
នយោបាយជាតិ
CPP នឹងជួបជុំសមាជិក-សមាជិកាបក្ស៥ម៉ឺននាក់ នៅថ្ងៃរំឮក ៧ មករា
×
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នឹងជួបជុំថ្នាក់ដឹកនាំ សមាជិក-សមាជិកា ៥ម៉ឺននាក់ នៅថ្ងៃរំឮកខួប ៧ មករា លើកទី៣៩ នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននិយាយថា ការជួបជុំគ្នានេះ នឹងមានការរំឮកឡើងវិញ ពីភាពជូចត់នៃការរំដោះជាតិ ដើម្បីជួយសង្គ្រោះពលរដ្ឋពីការរងទុកវេទនា ក្នុងសម័យ ប៉ុល ពត។ ជាពិសេសការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលខិតខំប្រឹងប្រែងចចាររកសន្តិភាព រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងការដោះស្រាយបញ្ហាជាតិ ,បង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិនាបច្ចុប្បន្ននេះ។
ការជួបជុំគ្នានេះ ក្រោមវត្តមានប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន និងសម្ដេច ហេង សំរិន។ បើតាមលោក សុខ ឥសាន ចំនួនជួបជុំសមាជិក-សមាជិកា ៥ម៉ឺននាក់នេះ កើនឡើងជាងឆ្នាំមុន ដែលមានអ្នកចូលរួមតែ១ម៉ឺននាក់ប៉ុណ្ណោះ។ លោក សុខ ឥសាន បានឲ្យតម្លៃថ្ងៃ៧មករា ថាជាជីវិតទី២របស់ប្រជាពលរដ្ឋខ្មែរ។
© រក្សាសិទ្ធិដោយ thmeythmey.com