អន្តរជាតិ
ប្រធាន​សហភាព​អាហ្វ្រិក​ថ្លែងថា មេដឹកនាំ​មានការ​ខឹងសម្បារ​ចំពោះ​អត្ថាធិប្បាយ​របស់លោក​ត្រាំ
23, Jan 2018 , 7:59 pm        
រូបភាព
រូប​ភាព​របស់ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អាហ្វ្រិក​ប្រចាំ​​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ Arikana Chihombori-Quao។
រូប​ភាព​របស់ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អាហ្វ្រិក​ប្រចាំ​​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ Arikana Chihombori-Quao។
ដោយ: VOA
​ក្រសួងការបរទេស​អា​មេ​រិ​ក ៖ ​លោកស្រី​បាន​មានប្រសាសន៍ថា លោកស្រី​រំពឹងថា​នឹងមាន​សកម្មភាព​ផ្លូវការ​ជាង​នេះ និង​ការប្រឆាំង​ការទូត រួមទាំង​ការធ្វើ​ពហិការ​មិន​ចូលរួម​របស់​ឯកអគ្គ​រដ្ឋទូត​អាហ្វ្រិក​ក្នុង​ពិធី​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ស្តីពី​ស្ថានភាព (State of the Union address) ទៅកាន់​សភា​អាមេរិក​។ អ្នកនាំពាក្យ​ក្រសួងការបរទេស អ្នកស្រី Heather Nauert  បាន​ថ្លែងថា សហរដ្ឋអាមេរិក​មាន​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក និង​ហៃ​ទី ដែល​រឹងមាំ​ជាង​អត្ថាធិប្បាយ​នានា​។



​ក្នុងអំឡុង​ប្រតិកម្ម​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស អំពី​អត្ថាធិប្បាយ​របស់លោក​ប្រធានាធិបតី ដែល​ត្រូវបាន​រាយការណ៍​ដោយ​ប្រភពព័ត៌មាន​មួយចំនួន​

​អំពី​ប្រទេស​នៃ​ជនអន្តោប្រវេសន៍​ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ចង់បាន​។ លោក​ប្រធានាធិបតី ត្រូវបាន​អ្នករាយការណ៍​ព័ត៌មាន​ម្នាក់​សួរថា តើ​លោក​ចង់បាន​ជនអន្តោប្រវេសន៍​ច្រើន​ពី​ប្រទេស​ន័​រ​វែ​ស​មែន​ទេ​?

​លោក​ប្រធានាធិបតី ត្រាំ ឆ្លើយថា​៖ «​ខ្ញុំ​ចង់បាន​អ្នក​មកពី​គ្រប់​ទីកន្លែង​ទាំងអស់​»​។​

​អ្នកនាំពាក្យ​សេត​វិមាន លោកស្រី Sarah Huckabee Sanders បាន​ទទួលស្គាល់ថា លោក​ប្រធានាធិបតី​បាន​ប្រើពាក្យ​ធ្ងន់​នៅ​អំឡុង​កិច្ចប្រជុំ​ជាមួយនឹង​តំណាងរាស្ត្រ អំពី​បញ្ហា​អន្តោប្រវេសន៍ ហើយ​លោកស្រី​បាន​ថ្លែងថា នេះ​ជា​ផ្នែក​មួយ​នៃ​ការអំពាវនាវ​របស់លោក​។​

​លោកស្រី Sarah Huckabee Sanders បាន​ថ្លែងថា​៖

«​ខ្ញុំ​គិតថា មូលហេតុ​មួយ​ដែល​ពលរដ្ឋ​អាមេរិកាំង​ស្រឡាញ់​លោក​ប្រធានាធិបតី ហើយ​និង​មូលហេតុ​មួយ​ដែល​លោក​បានឈ្នះ​ឆ្នោត ហើយ​កាន់តំណែង​ជា​ប្រធានាធិបតី​នេះ គឺ​ដោយសារ​លោក​មិនមែនជា​មនុស្ស​យន្ត ដែល​ពឹង​ផ្អែកលើ​កា​រស​សេរ​ព្រាងទុក​ទេ​។ លោក​គឺជា​មនុស្ស ដែល​និយាយ​ជាក់ស្តែង ហើយ​ពេលខ្លះ លោក​ប្រើពាក្យ​ធ្ងន់​»​។​

​បន្ទាប់ពី​ការអត្ថាធិប្បាយ​របស់លោក​ត្រាំ​នេះ ប្រទេស​បុ​ត​ស្វា​ណា ហ្គា​ណា ហៃ​ទី ណា​មី​ប៊ី សេ​ណេ​ហ្គា​ល់ និង​សហភាព​អាហ្វ្រិក​បានរួម​គ្នា​ធ្វើការ​ប្រឆាំង​ការទូត​ជា​ផ្លូវការ​។ អគ្គរដ្ឋទូត សហភាព​អាហ្វ្រិក​ប្រចាំ​អាមេរិក លោកស្រី Arikana Chihombori-Quao បាន​ប្រាប់ VOA ថា អត្ថាធិប្បាយ​អវិជ្ជមាន​របស់លោក​ត្រាំ​ពី​ប្រទេស​អាហ្វ្រិក និង​គោលនយោបាយ «​ដាក់​ផលប្រយោជន៍​អាមេរិក​ជាធំ​» របស់​រដ្ឋបាល​លោក​ត្រាំ គឺជា​ការរារាំង​ដល់​ទំនាក់ទំនង​ដ៏​ជិតស្និត ដែលមាន​ជា​យូរណាស់​មកហើយ រវាង​សហរដ្ឋអាមេរិក និង​ទ្វីបអាហ្វ្រិក​។​

​លោកស្រី ARIKANA CHIHOMBORI-QUAO បាន​ថ្លែងថា​៖

«​វា​គឺជា​របួស​មួយ ដែល​នឹង​បន្សល់​នូវ​ស្លាកស្នាម​ដ៏​ជ្រៅ​។ ហើយ​នេះ​គឺជា​ផលវិបាក​មួយ សម្រាប់​ខ្ញុំ ដែល​ខ្ញុំ​នៅទីនេះ ដើម្បី​ធានា​ឲ្យ​បាន និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​អាហ្វ្រិក​ប្រសើរឡើង​។ អត្ថាធិប្បាយ​បែបនេះ ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​បន្តធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រសើរឡើង​ណាស់​»​។​

​ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួងការបរទេស លោកស្រី Heather Nauert ថា​ទំនាក់ទំនង​នៅតែ​រឹងមាំ​។​

​លោកស្រី Heather Nauert បាន​ថ្លែងថា​៖

«​យើង​មាន​ការគោរព​ដ៏​ជ្រាលជ្រៅ​ចំពោះ​ពលរដ្ឋ​ពី​ទ្វីបអាហ្វ្រិក​។ យើង​មាន​ភាពជា​ដៃគូរ​ដ៏​រឹងមាំ ជាមួយ​ប្រទេស​នៃ​ទ្វីបអាហ្វ្រិក​ជិត ៥០ ប្រទេស​។ ខ្ញុំ​ចង់​និយាយថា ទំនាក់ទំនង​របស់​យើង ជាមួយ​បណ្តា​ប្រទេស​ទ្វីបអាហ្វ្រិក ក៏ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ គឺ​រឹងមាំ​ជាង​អត្ថាធិបាយ​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​»​។​

​លោកស្រី Nauert បាន​ថ្លែងថា រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Rex Tillerson មាន​ក្តី​រំពឹង​ក្នុង​ការធ្វើ​ទស្សនកិច្ច​ទៅ​អាហ្វ្រិក​នៅ​ដើម​ឆ្នាំនេះ​។ លោកស្រី Chihombori-Quao ថ្លែងថា លោក​នឹង​ទទួលបាន​ការស្វាគមន៍​។​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com