កីឡាអន្តរជាតិ
អន្តរជាតិ
លោក Armfield វីរបុរស​ជម្រើសជាតិ​អង់គ្លេស និង​ក្លិប Blackpool ស្លាប់​ក្នុង​អាយុ​៨២​ឆ្នាំ​
23, Jan 2018 , 7:39 pm        
រូបភាព
ដោយ: រួបរួម
​លោក Jimmy Armfield អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ជា​វីរបុរស​ក្លិប Blackpool បានទទួល​មរណភាព​ក្នុង​អាយុ​៨២​ឆ្នាំ ក្រោយ​ការ​ញាំញី​ដោយ​ជំងឺមហារីក ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។



​លោក Armfield ត្រូវបាន​ចាត់ទុកជា​វីរបុរស​ជាតិ​ម្នាក់ បើទោះបីជា​លោក​បាន​ខកខាន​លើក​ពាន FIFA World Cup ឆ្នាំ​១៩៦៦ ដោយសារ​បញ្ហា​របួស​ក៏ដោយ​។ ចន្លោះ​ពី​ឆ្នាំ​១៩៥៤ ដល់​ឆ្នាំ​១៩៦៦ លោក​បាន​លេង​ឲ្យ​ជម្រើសជាតិ​អង់គ្លេស​ចំនួន​៤៣​លើក និង​ធ្វើជា​ប្រធាន​ក្រុម​១៥​លើក​។​

​ក្នុង​ក្លិប​អាជីព លោក​បានបង្ហាញ​ខ្លួន​ជា​កំណត់ត្រា​រហូតដល់​ទៅ​៦២៧​លើក​ចន្លោះ​ពី​ឆ្នាំ​១៩៥៤ ដល់​ឆ្នាំ​១៩៧១ សម្រាប់ Blackpool តែមួយគត់​។ សម្រាប់​តួនាទី​ជា​គ្រូបង្វឹក លោក Armfield នាំ Bolton Wanderers ឈ្នះ​ពាន​ក្របខណ្ឌ​លំដាប់​ទី​បី នា​រដូវ​កាល​ឆ្នាំ​១៩៧២-៧៣ និង​នាំ​ឲ្យ Leeds United ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ European Cup នៅ​ឆ្នាំ​១៩៧៤-៧៥ ។

​លោក​ក៏​ធ្លាប់​ធ្វើជា​អ្នកវិភាគ​បាល់ទាត់​ប្រចាំ BBC Radio Five Live ផងដែរ​។​


Tag:
 បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com