អន្តរជាតិ
ក្រុង​វៀងចន្ទន៍ ព្យាយាម​កែលម្អ​បរិយាកាស​វិនិយោគ​ដើម្បី​សម្រេច កំណើនសេដ្ឋកិច្ច​«​ជាង​១០​ភាគរយ​»
23, Jan 2018 , 9:59 pm        
រូបភាព
រូបភាព៖ ITDP
រូបភាព៖ ITDP
ដោយ:
​រដ្ឋបាល​ក្រុង​វៀងចន្ទន៍ បាន​ប្តេជ្ញា​ក្នុងការ​កែសម្រួល​បរិយាកាស​វិយោគ​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ជាពិសេស​នោះ ព​ន្លឿ​ន​ប្រតិបត្តិការ​ធុរៈកិច្ច​នៅក្នុង​ប្រទេស ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ឯកជន​ឲ្យ​កាន់តែច្រើន ។



​ក្រុមប្រឹក្សា​ប្រជាជន​វៀងចន្ទន៍ ថ្មីៗ​នាំ បានអនុម័ត​ផែនការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ឆ្នាំ​២០១៨​មួយ ដោយបាន​កំណត់​គោលដៅ ធ្វើយ៉ាងណា​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់​ឡា​វ អាច​ទៅដល់ ១០,៥ ភាគរយ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឡាវ Vientiane Times នៅ​ថ្ងៃ ២២ មករា ។

​នាយក​ផែនការ និង​វិនិយោគ​រដ្ឋបាល​វៀងចន្ទន៍ លោក Phoukhong Bannavong នឹង​ចាត់​វិធាន​អនុវត្ត​ផែនការ​ឲ្យ​ម៉ឺងម៉ាត់ ដើម្បី​ធានា​ឲ្យ​បាន​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​លើកកម្ពស់​ពាណិជ្ជកម្ម តាមរយៈ​អភិបាលកិច្ច​ល្អ ។ លោក អះអាងថា រដ្ឋបាល​វៀងចន្ទន៍ នឹង​អនុវត្ត​ផែនការ​ដោយ​មិន​ឲ្យ​លើសពី​កញ្ចប់​ថវិកា​ឡើយ ។

​លោក បន្ថែមថា រដ្ឋបាល​ក្រុង​វៀងចន្ទន៍ នឹងធ្វើ​អធិការកិច្ច​ពាក់ព័ន្ធ​គម្រោង​នានា ដែល​រាប់បញ្ចូល​ទាំង​គម្រោង​ជា​សម្បទាន​រដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​ឲ្យ​ក្រុមហ៊ុន​នោះ ធានា​ឲ្យ​បាន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គម្រោង ស្របច្បាប់ និង​បញ្ញត្តិ​របស់​ឡាវ ។ លោក ជឿជាក់ថា ប្រសិនបើ​គម្រោង​អនុវត្ត​ទៅ​ត្រឹមត្រូវ និង​ជោគជ័យ​នោះ ឡាវ​អាច​សម្រេចបាន​កំណើនសេដ្ឋកិច្ច ។

​ខណៈ​ដាស់តឿន​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​បំណុល​សាធារណៈ មន្ត្រីជាន់ខ្ពស់​ក្រុង​វៀងចន្ទន៍​រូបនោះ ក៏បាន​ទទូច​ឲ្យ​ធានា​ពី​គម្រោង​វិនិយោគ និង​ការទិញ​ដៃ​ថ្លៃ​របស់​រដ្ឋ​ទាំងអស់ ត្រូវតែមាន​ការបើកចំហ តម្លាភាព និង​យុត្តិធម៌ ដែល​គោលការណ៍​ទាំងនេះ លោក​ជឿជាក់ថា នឹងធ្វើ​ឲ្យ​បរិ​កាស​វិនិយោគ​ឡាវ អាច​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​បាន​កាន់តែច្រើន ៕



Tag:
 ឡាវ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com