អន្តរជាតិ
ប្រធានាធិបតី​ឡាវ ណែនាំ​យោធា​ឲ្យ​ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួន និង​មិត្តភាព​ជាមួយ​កងទ័ព​ចិន​និង​វៀតណាម​ផង
24, Jan 2018 , 10:33 am        
រូបភាព
ដោយ:
​លោក​ប្រធានាធិបតី​ឡាវ Bounnhang Vorachit បាន​ទទូច​ឲ្យ​កងទ័ព​ប្រជាជន​ឡាវ​ពង្រឹងសមត្ថភាព​ក្នុង​កិច្ចការ​ការពារ និង​អភិវឌ្ឍ​ជាតិ ដោយ​រក្សា​កិត្យានុភាព និង​ភាពស្មោះត្រង់​ចំពោះ​បក្ស​កុ​ម្មុនី​ស្ត​ឡាវ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ ក្រៅពីនេះ​លោក​ក៏​ដាស់តឿន​ឲ្យ​កងទ័ព​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ក​ង​ទ័ព​ចិន និង​វៀតណាម​ដែរ​។



​លោក​ប្រធានាធិបតី Bounnhang Vorachit បាន​ថ្លែង​ក្នុង​ពិធីរ​ម្លឹ​ខួប​នៃ​ការបង្កើត​កងទ័ព​ប្រជាជន​ឡាវ ថា កងទ័ព​ទាំងអស់ ត្រូវតែ​ស្ថិតក្រោម​ការដឹកនាំ​ដោយផ្ទាល់​របស់​បក្ស​កុម្មុយនីស្ត​ឡ​វ  ហើយ​ត្រូវ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ចលនា​ប្រឆាំង​នានា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​សារព័ត៌មាន​ឡាវ The Vientiane Time នៅ​ថ្ងៃ​២៣ មករា ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​ប្រធានាធិបតី បាន​កោតសរសើរ​ចំពោះ​ការបូជា​របស់​កងទ័ព​សម្រាប់​ជាតិ ការនាំយក​សន្តិភាព អធិបតេយ្យ និង​ភាពរុងរឿង​ដើម្បី​ប្រជាជន​ឡាវ​ទាំងអស់​។ លោក ក៏​ទទូច​ឲ្យ​កងទ័ព​បន្ត​ប្រយុទ្ធប្រឆាំង​សត្រូវ​រួម និង​ប្រឹងប្រែង​ធ្វើការ​តាម​មូលដ្ឋាន​ដើម្បី​ជំរុញ​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន​ក្នុង​ការរក្សាសន្តិសុខ និង​ពង្រឹង​អំណាច​រដ្ឋ​។

​លោក Bounnhang Vorachit ដែលជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ឡាវ​ផងដែរ​នោះ បាន​សង្កត់ធ្ងន់​ទៀ​ថា​៖« កងទ័ព​ត្រូវតែ​ពង្រឹង​សាមគ្គីភាព និង​ស្នេហា​ជាតិ តាម​បណ្តោយ​គោលនយោបាយ​របស់​បក្ស ។ ជាងនេះទៅទៀត​នោះ កងទ័ព​ក៏ត្រូវ​ពង្រឹង​ទំនាក់ទំនង និង​មិត្តភាព ជាមួយ​សម​ភាគី​វៀតណាម និង​ចិន​ផងដែរ​»​។

​គួរ​ជម្រាប​ផងដែរ​ថា ឡាវ គឺជា​ប្រទេសមួយ​ក្នុងចំណោម ប្រទេស​ទាំង​ប្រាំ​របស់​ពិភពលោក ដែល​រួមមាន ចិន វៀតណាម គុយបា និង​កូរ៉េខាងជើង ដែល​នៅតែ​បន្ត​របប​កុម្មុយនីស្ត ។ ចិន និង​វៀតណាម ត្រូវបាន​គេ​មើលឃើញថា ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់​ឡាវ ក្នុងការ​ពង្រឹង​មនោគមន៍វិជ្ជា​កុម្មុយនីស្ត ៕


Tag:
 ឡាវ​
  ចិន​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com