កីឡាអន្តរជាតិ
អន្តរជាតិ
រ៉ូ​ណា​ល់​ដូ នឹង​បើក​សាខា​សណ្ឋាគារ CR7 នៅ​ញូវយ៉ក ម៉ា​ឌ្រី​ត និង​ម៉ា​រ៉ា​កេ​ច​
25, Jan 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​កីឡាករ Cristiano Ronaldo នឹង​ពង្រីក​សាខា​សណ្ឋាគារ CR7 របស់ខ្លួន តាមរយៈ​ការលក់​សិទ្ធ​អាជីវកម្ម​បន្ត (Franchise) នៅក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ និង​ក្រុង​ម៉ា​រ៉ា​កេ​ច ប្រទេស​ម៉ា​រ៉ុ​ក​។

 


Ronaldo ម្ចាស់​ពាន Ballon d’Or ៥​លើក ដែល​បច្ចុប្បន្ន​មាន​អាយុ​៣២​ឆ្នាំ ដំណើរការ​អាជីវកម្ម​សណ្ឋាគារ CR7 របស់ខ្លួន​ជាមួយ​ក្រុមហ៊ុន​សណ្ឋាគារ Pestana ក្នុង​ទីក្រុង​លី​ស្បោ​ន និង​ក្រុង Funchal ដែលជា​ស្រុកកំណើត​របស់ខ្លួន​។​

​តាម​ការផ្សាយ​របស់ AFP ដែល​បាន​ដកស្រង់​សំដី​មនុស្ស​ជំនិត​ម្នាក់​របស់​ខ្សែប្រយុទ្ធ​ជម្រើស​ព័រ​ទុយ​ហ្គា​ល់ និង​ក្លិប Real Madrid សណ្ឋាគារ​ថ្មី​ដំបូង​អាច​ដំណើរការ​នា​អំឡុង​រយៈពេល​១៨​ខែ​នៅក្នុង​ទីក្រុង​ម៉ា​រ៉ា​កេ​ច ដែលជា​ទីតាំង​អនុ​ស្សារី​យ៍រ​បស់ រ៉ូ​ណា​ល់​ដូ ជាមួយ​មិត្តភក្តិ​ជនជាតិ​ហូ​ឡង់​ម្នាក់​ដែលជា​កីឡាករ​ប្រដាល់​។​

​សណ្ឋាគារ CR7 របស់ រ៉ូ​ណា​ល់​ដូ នឹង​ផ្តល់ឱកាស​ដល់​អតិថិជន​មើល​ការតាំង​បង្ហាញ​រូបថត និង​សកម្មភាព​ផ្សេងៗ​របស់​កីឡាករ​បាល់ទាត់​លេខ​មួយ​ពិភពលោក​រូបនេះ​៕


Tag:
 Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com