អន្តរជាតិ
​អ្នក​ញូវយ៉ក និង​ក្រុង​មួយចំនួន មាន​ទិវា​ស្លៀក​ខោស្លីប​ពេល​ជិះ​នៅ​ផ្លូវ​ក្រោម​ដី​
27, Jan 2018 , 10:59 am        
រូបភាព
ដោយ: ធីតា
​ពលរដ្ឋ​មួយចំនួន​នៅ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​សប្តាហ៍​មុន បាននាំគ្នា​ប្រារព្ធ​ទិវា «No Pants Subway Ride» (​មិន​ស្លៀកខោ​ជើងវែង​ពេល​ជិះ​រថភ្លើង​ក្រោម​ដី​) ។ អ្នកចូលរួម​ក្នុង​ទិវា​នេះ នាំគ្នា​ស្លៀកខោ​ខ្លី ជាពិសេស​ខោស្លីប ពេល​ជិះ​រថភ្លើង​ក្រោម​ដី​។​



​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​២០០២​មក អ្នកចូលរួម​ក្នុង​ទិវា «No Pants Subway Ride» បាន​ជួប​រឿងរ៉ាវ​ប្លែក​ជាច្រើន រហូតដល់​អ្នកខ្លះ​រង​ពាក្យបណ្តឹង​នៅ​តុលាការ​ថែមទៀត​ផង ទាក់ទង​នឹង​ការ​ស្លៀក​លី​អូ​នៅ​ទីសាធារណៈ​។ ទោះបីជា​យ៉ាងណាក៏ដោយ  មិនមាន​ច្បាប់​ណាមួយ​ដាក់ទោស​អ្នក​ដែល​ស្លៀក​លី​អូ​នៅ​ទីសាធារណៈ​នោះឡើយ​។​



​យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ  Improve Everywhere គំនិត​ដំបូង​នៃ​ការរៀបចំ​ទិវា « No Pants Subway Ride» នេះ គឺ​ដោយសារតែ​កន្លងមក អ្នក​ស្លៀក​ខោខ្លី​នៅក្នុង​រថភ្លើង​ក្រោម​ដី ឬ​ម៉េ​ត្រូ តែងតែ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល ហើយ​គេ​មិនសូវ​និយាយ​រាប់រក ដូចជា​អ្នក​ស្លៀកខោ​ជើងវែង និង​ពាក់អាវ​ក្រាសៗ​នោះឡើយ​។​

​ជាមួយគ្នានេះ អ្នកចូលរួម​ម្នាក់​បាន​អះអាងថា ទិវា​បែបនេះ គ្រាន់តែ​បង្កើត​ទិដ្ឋភាព​ប្លែកៗ​សម្រាប់​មនុស្ស​ទូទៅ​តែប៉ុណ្ណោះ វា​មិនមែន​ក្នុង​គោលដៅ​នយោបាយ​ឡើយ ហើយក៏​មិនមែនជា​ចលនា​សង្គម​អ្វីមួយ​នោះដែរ​។​



​នា​រយៈពេល​១៧​ឆ្នាំ​កន្លងមកនេះ ពលរដ្ឋ​នៅ​បណ្តា​ក្នុង​ជាច្រើន​បាន​ចូលរួម​ក្នុង​ទិវា « No Pants Subway Ride» ក្នុងនោះ​ដូចជា​ប៊ែ​រ​ឡាំង តូ​រ៉ុង​តូ វ៉ាស៊ីនតោន ឡុង​ដ៍ មី​ឡង់ និង​ជេ​រូ​សា​ឡឹម ជាដើម​។ អ្នកចូលរួម​ភាគច្រើន និយម​ស្លៀក​ខោស្លីប ជាជាង​ខោខ្លី​ធម្មតា​៕






Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com