ពីនេះ ពីនោះ
គ្រោះ​ខ្លាំងណាស់ បើ​ចាស់​នៅតែ​ផឹកស្រា​អួត​ក្មេង​?
16, Apr 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ


​បទ សត្វ​កាងស្លាប​
-​សុំ​ចិត្ត ចិត្ត​សុំ​កុំ​បង្រៀន​
​គ្រឿងញៀន ញៀន​គ្រឿង​សឿង​ស្រវឹង​
​កូនក្មេង ក្មេង​កូន​មិន​ចង់ដឹង​
​គ្រឿង​ហ្នឹង ហ្នឹង​គ្រឿង​គ្រោះ​ក្រែល​ក្រៃ​។​

-​ឪ​ផឹក ផឹក​ឪ​ត្រូវ​ជុំគ្នា​
​ស្រា​បៀរ បៀរ​ស្រា​មាន​ថោក​ថ្លៃ​
​ថែម​ថត ថត​ថែម​ក្លែម​ញាប់ដៃ​
​ខុស​ក្រៃ ក្រៃ​ខុស​នោះ​ផឹក​អួត​។​

-​ជល់​កែវ កែវ​ជល់​ជុំ​តែ​ចាស់​
​ឆាប់​ផ្លាស់ ផ្លាស់​ឆាប់​ឈប់​ថត​អួត​
​ក្មេង​សាក សាក​ក្មេង​ក្រែង​ក្មេង​ឆ្កួត​
​ចេះ​អួត អួតចេះ​ផឹក​ថ្នឹក​ដែរ​។

-​ក្មេង​ខ្លះ ខ្លះ​ក្មេង​លេង​ជុំ​ផឹក​
​បែប​ថ្នឹក ថ្នឹក​បែប​ឃើញ​ឪ​ម៉ែ​
​ជល់​កែវ កែវ​ជល់​យល់​ពូកែ​
​ក្មេង​ខ្មែរ ខ្មែរ​ក្មេង​ទៅ​យ៉ាងណា​?


© រក្សាសិទ្ធិដោយ thmeythmey.com