ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​ញ៉ាំ​សណ្តែកដី​ប្រហែលជា​ធ្វើ​ឲ្យ​មាន​អាយុ​វែង​
31, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សារព័ត៌មាន Metro បាន​ឲ្យ​ដឹងថា ចម្លើយ​ដើម្បី​មាន​អាយុ​វែង​នោះ​គឺ​ការ​ញ៉ាំ​សណ្តែកដី​តែម្តង​។ រឿងនេះ​កើតឡើង​ក្រោយពី​ការសិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​ការ​ញ៉ាំ​សណ្តែកដី​។ ការសិក្សា​នេះ​មានការ​តាមដាន​ទៅលើ​គ្រូពេទ្យ​ស្រី ៧៦៤៦៤​នាក់ និង​ប្រុស ៤២៤៩៨​នាក់ ក្នុងប្រទេស​អង់គ្លេស​រយៈពេល ៣០​ឆ្នាំ​។



​អ្នកចូលរួម​ទាំងអស់​ត្រូវបាន​គេ​សួរ​អំពី​ការ​ញ៉ាំ​សណ្តែកដី​របស់​ពួកគេ​តាំងពី​ពេល​ចាប់ផ្តើម​សិក្សា និង​ជា​រៀងរាល់ ២​ឆ្នាំ​ម្តង​។ ការស្លាប់​ក្នុងពេល​សិក្សា​ត្រូវបាន​គេ​តាមដាន​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការ​ញ៉ាំ​សណ្តែកដី​មាន​ជាប់ទាក់ទង​នឹង​ការថយចុះ​នៃ​ការស្លាប់​ដោយសារ​មូលហេតុ​គ្រប់យ៉ាង​ក្នុងពេល​សិក្សា ហើយ​កាលណា​ពួកគេ​ញ៉ាំ​សណ្តែកដី​កាន់តែច្រើន ការ​ឆាប់​ស្លាប់​ក៏​ថយចុះ​។

​ការ​ញ៉ាំ​សណ្តែកដី ២៨​ក្រាម ពី ៧​ដង​ឡើងទៅ​ក្នុង​មួយ​សប្តាហ៍​មាន​ជាប់ទាក់ទង​នឹង​ការថយចុះ​ការស្លាប់​រហូតដល់ ២០​ភាគរយ​។ យ៉ាងណាមិញ ការសិក្សា​នេះ​មិនអាច​បង្ហាញ​នូវ​មូលហេតុ និង​ឥទ្ធិពល​នៃ​ទំនាក់ទំនង​នេះ​បាន​ទែ​។ ដូច​អ្វីដែល​សារព័ត៌មាន​ជាច្រើន​បាន​និយាយ​អញ្ចឹង​គឺថា អ្នកចូលរួម​សិក្សា​ដែល​ញ៉ាំ​សណ្តែកដី​ញឹកញាប់​គឺមាន​សុខភាព​ល្អ​ជាង​អ្នក​មិនបាន​ញ៉ាំ ហើយ​ពួកគេ​ក៏​មិន​ទំនងជា​ជក់បារី តែ​ហាត់ប្រាណ​ច្រើន​ទៀតផង​។

​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា អ្នកចូលរួម​សិក្សា​ទាំងនេះ​ក៏​ទំនងជា​ញ៉ាំ​គ្រឿង​ស្រវឹង​កាន់តែច្រើន​ដែរ​។ ថ្វីបើ​កត្តា​ទាំងនេះ​ត្រូវបាន​កែរ​សម្រួល​ហើយក៏​ដោយ តែ​វា​អាចមាន​លក្ខណៈ​ខុសគ្នា​ផ្សេងៗ​ទៀត​ដែល​មិនត្រូវ​បាន​កែរ​សម្រួល​។

​ការស្រាវជ្រាវ​នេះ​សបញ្ជាក់​នូវ​សារ​មួយ​ថា សណ្តែកដី​អាចជា​ផ្នែក​មួយ​នៃ​របប​អាហារ​ផ្តល់​សុខភាព​និង​មាន​តុល្យភាព​។ ប៉ុន្តែ​យើង​គួរតែ​កុំ​ប្រើ​អំបិល​ជាមួយ​អី​ល្អ​ជាង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com