អន្តរជាតិ
ឥណ្ឌូណេស៊ី សង្ឃឹមថា គោលនយោបាយ​«America First» មិន​មានន័យថា «America Alone»
01, Feb 2018 , 8:59 am        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ដោយ:
​ក្រុង​ហ្សា​ការ​តា បាន​កោតសរសើរ​ពី​សមិទ្ធផល​របស់​ក្រុង​វ៉ាស៊ីនតោន ដែល​បាន​ចូលរួមចំណែក​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចពិភពលោក តាមរយៈ​គោលនយោបាយ​ពាណិជ្ជកម្ម​សេរី​។ ក៏ប៉ុន្តែ ក្រុង​ហ្សា​ការ​តា ក៏​ព្រួយបារម្ភ​ចំពោះ​គោលនយោបាយ​ពាណិជ្ជកម្ម​ចុងក្រោយ​រប​ស់​ក្រុង​វ៉ាស៊ីនតោន ដែលមាន​ច​រិ​ក​ចង្អៀតចង្អល់ ថា​អាច​បំផ្លាញ​ពិភពលោក ។



​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati នៅ​ថ្ងៃ ២៩ មករា បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​អាមេរិក បោះបង់​គោលនយោបាយ​ពាណិជ្ជកម្ម​បែប​គាំពារ​និយម ដែល​អាច​បំផ្លាញ​ពិភពលោក និង​ជាពិសេស​នោះ បំផ្លាញ​នូវ​ដំណើរការ ដែល​បង្កើតឡើង​កន្លង​មក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​សកល  ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Globe ។

​តែ​យ៉ាងណា លោកស្រី​រដ្ឋមន្ត្រី​ក៏មាន​សុទិដ្ឋិនិយម​ចំពោះ​គោលនយោបាយ​ពន្ធ​របស់​អាមេរិក ដែល​កំពុងតែ​ជះ​ឥទ្ធិ​លម​កលើ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​អាស៊ី​ធំៗ​មួយចំនួន​។ លោកស្រី​ជឿថា វា​នឹងមិន​បណ្តាល​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ឡើយ​។ ផ្ទ​លោកស្រី​រដ្ឋមន្ត្រី ក៏បាន​សំឡឹង​ឃើញ​ពី​មធ្យោបាយ ដែល​អាមេរិក​អាចអនុវត្ត​បាន ក្រៅពី​គោលនយោបាយ​ពាណិជ្ជកម្ម​គាំពារ​និយម ។
អត្ថបទទាក់ទង

« វា អាចមាន​ការអនុវត្ត​មួយ ឬ​ពីរ​ផ្លូវ​ផ្សេងទៀត ដែល​អ្នក (​អាមេរិក​) អាចធ្វើ​ដើម្បី​កែតម្រូវ ក៏ប៉ុន្តែ សូមកុំ​បំផ្លាញ​នូវ​សមិទ្ធផល ដែល​បាន​បង្កើត​កន្លងមក បាន​យ៉ាង​ល្អ​ទាំង​សម្រាប់​អាមេរិក និង​ពិភពលោក ។ ... យើង សង្ឃឹមថា អ្វីដែល​លោក​ប្រធានាធិបតី ត្រាំ លើកឡើងថា ការតម្កល់​ប្រយោជន៍​អាមេរិក​ជាធំ (America First) មិនមែន​មានន័យថា អាមេរិក​ម្នាក់ឯង​ឡើយ (America Alone) នោះទេ » ។ នេះ​គឺជា​លើកឡើង​របស់លោក​ស្រី Sri Mulyani Indrawati ។

​សូម​ជម្រាប​ផងដែរ​ថា គោលនយោបាយ​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ​ជា​គោលនយោបាយ​ការបរទេស​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​វា​សំដៅ​ការពារ​ផលប្រយោជន៍​អាមេរិក​ទូទៅ  ដែល​រាប់បញ្ចូល​ទាំង​ការអនុវត្ត​នយោបាយ​គាំពារ​និយាម និង​ដំឡើង​ពន្ធ​នាំចូល​ជាដើម​។ គេ​បារម្ភ​ថា គោលនយោបាយ​នេះ​អាចបង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​ដែរ​។ 

​វា​មានលទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម​ពាណិជ្ជ​គម្មនោះ ក៏​ព្រោះតែ ប្រទេស​ដែល​ដៃគូ​រកស៊ី​ធំៗ​របស់​អាមេរិក រួមមាន​ទាំង​ចិន និង​សម្ព័ន្ធ​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន សុទ្ធតែ​ប្រឈមមុខ​បញ្ហា ។ ចិន ក៏​ថែមទាំង​បាន​ព្រមាន​ឲ្យ​អាមេរិក​អនុវត្ត​នយោបាយ​ពាណិជ្ជកម្ម​ឲ្យ​ស្មើភាព ៕


Tag:
 ឥណ្ឌូណេស៊ី​
  អាមេរិក
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com