ពីនេះ ពីនោះ
តើ «​សក្ដិ​សិទ្ធិ​ភាព​» មានន័យ​ដូចម្ដេច​?
12, Feb 2018 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ «​សក្ដិ​សិទ្ធិ​ភាព​»  ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​


 
​ពាក្យ «​សក្ដិ​សិទ្ធិ​ភាព​»  (Efficacy) ជា​រង្វាស់​ដើម្បី​ឱ្យដឹងថា កម្លាំង​រំភាយ​រស្មី មួយ​ដែល​ចេញពី​យន្ដការ​បង្កដោយ​សកម្មភាព​មនុស្ស​ឬ​ធម្មជាតិ មាន​ប្រសិទ្ធភាព​បែបណា​ក្នុងការ​ធ្វើឱ្យមាន​ការប្រែប្រួល​លំនឹង​សីតុណ្ហភាព​ផ្ទៃ​មធ្យម​ពិភពលោក ធៀប​នឹង​សមមូល​កម្លាំង​រំភាយ​រស្មី ចេញពី​ឧស្ម័ន​កាបូ​និក​។ 
 
​តាម​ការកំណត់ កំណើន​ឧស្ម័ន​កាបូ​និក​មួយ​ឯក​តា​មាន​សក្ដិ​សិទ្ធិ​ភាព​មួយ​។ វិសម​រូប​សក្តិ​សិទ្ធិ​ភាព​អាកាសធាតុ អាច​បណ្តាលមកពី​ការកែសម្រួល​រហ័ស​នៃ​កម្លាំង​ដែល​បាន​ប្រើ​ខុសពី​កម្លាំង​ផ្សេងៗ​ទៀត​។​ 
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 ពីនេះ​ពី​នោះ​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com